ឈិត​ សេរីវណ្ណថង៖​ ស៊ីហ្គេម​មិន​ត្រូវ​មើល​ស្រាល​គេ​ទេ​ កីឡាករ​គេ​សុទ្ធតែ​មាន​ចំណុច​ល្អ​

  • 2022-05-04 02:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ថា​ការ​ប្រកួត​នៅ​ស៊ីហ្គេម​នេះ​ប្រទេស​ណា​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​ ព្រោះ​កីឡាករ​គេ​សុទ្ធតែ​មាន​ចំណុច​ពិសេសៗ​រៀង​ខ្លួន។​

វណ្ណថង (រូបភាពហ្វេសបុក វណ្ណថង)

ជម្រើស​ជាតិ​ផ្នែក​ Kick Boxing​ របស់​កម្ពុជា​ខាង​លើ​នេះ​លើក​ឡើង​ថា​ បើ​និយាយ​ពី​ការ​បារម្ភ​គឺ​បារម្ភ​ទាំង​អស់​ឲ្យ​តែ​ប្រទេស​ចូលរួម​ ព្រោះ​កីឡាករ​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណុច​ពិសេស​ ចំណុច​ខ្លាំង​របស់​គេ។​ ដូច្នេះ​ហើយ​មាន​តែ​ការ​ខំប្រឹង​ប៉ុណ្ណោះ​ទើប​អាច​ឈាន​ទៅ​រក​ជ័យជម្នះ​បាន​។​

ក្រុម Kick Boxing (រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​កីឡា​ Kick Boxing​ របស់​កម្ពុជា​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ វៀតណាម​ លើក​ទី៣១​ ឆ្នាំ​២០២២​នេះ។​ នៅ​ព្រឹក​នេះ​ដែរ​គឺ​ប្រភេទ​កីឡា​មួយ​ចំនួន​បាន​ដំណើរ​ទៅ​វៀតណាម​ហើយ​រួម​មាន​ប្រដាល់​ Kick Boxing​ គុន​ខ្មែរ​ បាល់ទាត់​ និង​កីឡា​មួយ​ចំនួន​ទៀត។​ Kick Boxing​ នឹង​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី៨​ ដល់​ ១៣​ ឧសភា៕​

អត្ថបទ៖ នួន ស៊ីណា​