​អ៉ីចឹងៗអីមិនឱ្យគេ Ship ម៉េច! ស្រីនា ចាប់ផ្ដើមចេះធ្វើទារកដាក់ ហេង វិសាល ហើយ (វីដេអូ)

  • 2022-05-05 03:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃគូដ៏ស័ក្ដិសមវ័យក្មេងមួយគូ កំពុងកសាងកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញឡើង ទទួលបានក្ដីស្រលាញ់កាន់តែច្រើនពីអ្នកគាំទ្ររបស់ពួកគេ អ្នកទាំងពីរគ្មាននរណាក្រៅពី ស្រីនា និងហេង វិសាល នោះឡើយ ។ អ្នកទាំងពីរកំពុងត្រូវបានអ្នកគាំទ្របន់ស្រន់សូមឱ្យក្លាយជាគូស្នេហ៍ពិតៗ ដ្បិតអីពួកគេពិតជាស័ក្ដិសមនឹងគ្នាខ្លាំង ទាំងរូបរាង អត្តចរិត និងពិសេសនោះ សុទ្ធតែអ្នកដែលមានទេពកោសល្យដូចគ្នា។

អ្នកគាំទ្រជាច្រើន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងពេលឃើញតារាវ័យក្មេងទាំងពីរកាន់តែបង្ហាញភាពស្និទ្ធស្នាល តាមរយៈវីដេអូជាបន្តបន្ទាប់ ក្រៅពីការងារក្នុងសិល្បៈ។ ជាក់ស្ដែងតាមរយៈវីដេអូប៉ុន្មានវិនាទី ដែល Content Creator វ័យក្មេង ស្រីនា បានបង្ហោះថ្មីៗនេះ អ្នកទាំងពីរបានអង្គុយញ៉ាំអាហារនៅក្បែរគ្នា ។ អ្វីដែលធ្វើឱ្យហ្វេនៗអៀនខ្លាំងនោះ គឺស្រីនា ពាក់វែនតាអត់កញ្ចក់ធ្វើឱ្យសត្វល្អិតមួយក្បាលបុកប៉ះត្រូវភ្នែក ពេលនោះ សុភាពបុរសអង្គុយក្បែរ បានបង្ហាញការព្រួយបារម្ភ និង Take Care ស្រីនាខ្លាំង។ តាមរយៈវីដេអូមួយនេះ អ្នកគាំទ្រ កាន់តែផ្គូរផ្គងអ្នកទាំងពីរបន្ថែមទៀត និងចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗ។

ហេង វិសាល និងស្រីនា ចាប់ផ្ដើមស្និទ្ធស្នាលគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីពួកគេមិនបង្ហាញថាជាគូស្នេហ៍ក៏អ្នកគាំទ្រញញឹមបិទមាត់មិនជិតដែរ ជាពិសេសនោះអ្នកទាំងពីរបានសម្ដែងរឿង «សិស្សអាយុ២៧ឆ្នាំ» ដែលទទួលបានការគាំទ្រខ្លាំងមិននឹកស្មានដល់៕

អត្ថបទពេញនិយម
អត្ថបទថ្មី