Rudiger ដឹងតែផ្លាស់មកកាន់ Real Madrid ហើយរដូវកាលក្រោយ ចាំតែថ្ងៃប្រកាសជាផ្លូវការទេ
- 2022-05-05 13:16:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rudiger ដឹងតែផ្លាស់មកកាន់ Real Madrid ហើយរដូវកាលក្រោយ ចាំតែថ្ងៃប្រកាសជាផ្លូវការទេ
ចន្លោះមិនឃើញ
ខ្សែការពារ Antonio Rudiger ដឹងតែផ្លាស់ពីក្លឹប Chelsea មកកាន់ក្លឹប Real Madrid នៅក្នុងរដូវកាលក្រោយនេះហើយ ដោយរង់ចាំតែថ្ងៃក្លឹបប្រកាសជាផ្លូវការប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ កំពូលអ្នកកាសែត Fabrizio Romano ។
កន្លងមក លោក Thomas Tuchel ក៏ធ្លាប់លើកឡើងផងដែរថា Rudiger ចង់ចាកចេញពី Chelsea នៅរដូវកាលក្ដៅខាងមុខ បន្ទាប់ពីចប់កុងត្រា មួយវិញទៀតដោយសារតែទណ្ឌកម្មរបស់ប្រទេសអង់គ្លេសបានដាក់សម្ពាធលើ Chelsea មិនឲ្យបន្តកុងត្រាថ្មីលើកីឡាកររបស់ខ្លួន ជាចំណោមកត្តាមួយនាំឲ្យខ្សែការពាររូបនេះ មិនអាចបន្តនៅជាមួយក្លឹបដូចគ្នា។
បើប្រភពខាងលើ Rudiger ធ្លាប់ព្រមព្រៀងពាក្យសម្ដីថានឹងទៅ Real ។ នៅក្នុងថ្ងៃនេះការចរចាអ្វីទាំងអស់ត្រូវបានបញ្ចប់ ដោយកីឡាកររូបនេះដឹងតែមកលេងឲ្យ Real ដោយនឹងចុះកុងត្រាជាផ្លូវការទៅលេងឲ្យក្លឹបនេះរយៈពេល ៤ឆ្នាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នឹងប្រកាសជាផ្លូវការចុងរដូវកាលនេះ។
Rudiger បានផ្លាស់មកលេងឲ្យ Chelsea រយៈពេល៥ឆ្នាំហើយចាប់ពីឆ្នាំ២០១៧មក ដោយធ្លាប់ចូលប្រកួតសរុប ១៩៨ប្រកួត ស៊ុតចូល ១២គ្រាប់ និងជួយក្លឹបឲ្យឈ្នះពាន FA Cup, Champions League, Europa League, FIFA Club World Cup និង Super Cup៕