មកដឹងផ្លូវដើររបស់ iPhone ថាតើពេលណាទើបអេក្រង់លែងឆក និងស៊កឆកចូលក្រោមអេក្រង់វិញ?

  • 2022-05-11 02:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈពេលយើងដឹងហើយថា ត្រកូល iPhone 14 ត្រៀមចេញក្នុងពេលខាងមុខនេះ នឹងប្រើថ្ងាសឆកថ្មី ជាប្រភេទមូលតូចដូចគ្រាប់ថ្នាំពេទ្យចំពោះម៉ូឌែល Pro និងបន្តប្រើឆកដូចម៉ូឌែលធម្មតា។ ប៉ុន្ដែ បន្ថែមកាន់តែច្បាស់ពីដំណឹងអេក្រង់ iPhone លោក Ross Young ដែលជាអ្នកប្រឹក្សាក្នុងឧស្សាហកម្មអេក្រង់ បានវ៉ៃបង្គោលគូសវាសផ្លូវដើរ អេក្រង់របស់ iPhone ដូចខាងក្រោមនេះ។

  • iPhone 14 ម៉ូឌែលស្ដង់ដារ ប្រើថ្ងាសឆកតូចជាងមុន ២០%
  • iPhone 14 ម៉ូឌែល Pro ប្រើថ្ងាសឆកដូចគ្រាប់ថ្នាំពេទ្យ
  • iPhone 15 ម៉ូឌែលស្ដង់ដារ ថ្ងាសឆកដូចគ្រាប់ថ្នាំពេទ្យ
  • iPhone 15 ម៉ូឌែល Pro ថ្ងាសឆកដូចគ្រាប់ថ្នាំពេទ្យ
  • iPhone 16 ម៉ូឌែលស្ដង់ដារ ថ្ងាសឆកដូចគ្រាប់ថ្នាំពេទ្យ
  • iPhone 16 ម៉ូឌែល Pro ប្រើ Face ID ក្រោមអេក្រង់
  • iPhone 17 ម៉ូឌែលស្ដង់ដារ ប្រើ Face ID ក្រោមអេក្រង់
  • iPhone 17 ម៉ូឌែល Pro ប្រើ Face ID ក្រោមអេក្រង់
  • iPhone 18 ម៉ូឌែលស្ដង់ដារ ប្រើ Face ID ក្រោមអេក្រង់
  • iPhone 18 ម៉ូឌែល Pro ប្រើ Face ID និងកាមេរ៉ាក្រោមអេក្រង់

ចំពោះហេតុផល ដែល iPhone យឺតយ៉ាវនឹងប្រើ Face ID ក្រោមអេក្រង់ ពន្យាពេលដល់ទៅ iPhone 16 ឬ iPhone 2024 ក៏ព្រោះតែផ្អែកលើបញ្ហាប្រឈមបច្ចេកទេស ក៏ដូចជាតម្រូវការចំណាយរបស់អ្នកផលិតអេក្រង់។ នេះបើយោងទៅតាមប្រភពដដែល៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម