ក្រោយដកខ្លួនចេញពី Big Bang TOP លេចមុខជាមួយពាណិជ្ជករជនជាតិជប៉ុន ត្រៀមបង្ហាញការងារថ្មី

  • 2022-05-12 08:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TOP សមាជិកក្រុមចម្រៀង K-pop Big Bang បង្ហាញមុខជាមួយអ្នកជំនួញជនជាតិជប៉ុនល្បីឈ្មោះ Yusaku Maezawa នៅកម្មវិធីពិព័ណ៌សិល្បៈរូបភាពជាមួយគ្នា។

ថ្មីៗនេះពាណិជ្ជករជនជាតិជប៉ុន Yusaku Maezawa បានបង្ហោះរូបថត ជាមួយតារាចម្រៀងប្រុស TOP សមាជិកក្រុម Big Bang នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងបានភ្ជាប់ពាក្យប៉ុន្មានឃ្លាបង្ហើបអំពីការងារថ្មីរវាងលោក និង TOP ដែលកំពុងនឹងត្រៀមខ្លួនដាក់បង្ហាញការដេញថ្លៃរូបភាពបែបសិល្បៈ។

TOP និង ពាណិជ្ជករជនជាតិជប៉ុនYusaku Maezawa

Yusaku Maezawa ថ្លែង៖ “យូរណាស់ទើបមានឱកាសបានជួប និងនិយាយរឿងនេះជាមួយគ្នា។ យើងឈរនៅមុខការងារដែលនឹងត្រូវដាក់ដេញថ្លៃនៅ Philips ដោយ Basquiat"។

កន្លងមកបន្ទាប់ពីបញ្ចប់កុងត្រាជាមួយផលិតកម្ម YG Entertainment តារាចម្រៀងប្រុសរូបនេះ បានប្រកាសថាខ្លួនគ្រោងនឹងធ្វើការលើវិស័យផ្សេងៗក្នុងនាមជាអ្នកសិល្បៈ និងជាអ្នកជំនួញ ហើយនេះ អាចជាការងារដែល TOP កំពុងចាប់ផ្ដើមជាមួយពាណិជ្ជករជនជាតិជប៉ុន Yusaku Maezawa៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម
អត្ថបទថ្មី