ក្ដៅ​ដូច​គ្នា! Top 4 រវាង Arsenal និង Spurs ត្រូវ​អ៊ុត​នៅ​សប្ដាហ៍​ចុងក្រោយ

  • 2022-05-17 02:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សង្ឃឹម​របស់ Arsenal ប្រជែង​យក​ Top ៤ ក្នុង Premier League កំពុង​ស្ថិត​ក្នុង​មន្ទិល​ បន្ទាប់​ពី​ពួក​គេ​បាន​ប្រកួត​ចាញ់ Newcastle ២-០ នៅ​ឯ​កីឡដ្ឋាន St James’Park កាល​ពី​យប់​មិញ។

ក្រុម​លោក Mikel Arteta ដែល​កំពុង​ត្រូវ​ការ​ពិន្ទុ​ខ្លាំង បែរ​ជា​ត្រូវ​ Newcastle នាំ​មុខ​មុន​​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ Ben White។ គ្រាប់​ទី​ពីរ​របស់​ក្រុម​រហស្សនាម​សារិកា​ព្រៃ​ធ្វើ​បាន​​ដោយ​ខ្សែ​បម្រើ Bruno Guimaraes។ លទ្ធផល ២-០ គ្រប់​គ្រាន់​ឲ្យ Newcastle ឈ្នះ​លើ Arsenal ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ក្នុង​សប្ដាហ៍​ទី​៣៧។

បរាជ័យ​​នេះ​ក្រុម​កាំភ្លើង​ធំ​មិន​អាច​​ប្រជែង​យក​លេខ​៤​របស់​ខ្លួន​បាន​វិញ​ទេ ដោយ​ចាញ់​ក្រុម​ Spurs ២​ពិន្ទុ។ យ៉ាងណាមិញ ចំណាត់​ថ្នាក់ Top 4 រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​អ៊ុត​នៅ​សប្ដាហ៍​ចុងក្រោយ​ដែល​ត្រូវ​លេង​នៅ​​ចុង​សប្ដាហ៍​នេះ។ សប្ដាហ៍​ទី​៣៨ Arsenal ត្រូវ​ប៉ះ​ជាមួយ Everton ខណៈ Spurs ជួប​ក្រុម​បាត​តារាង Norwich។

ក៏​មិន​ខុស​គ្នា​ដែរ​ ក្រុម​កំពុង​ប្រជែង​ជើងឯក Premier League គឺ Manchester City និង Liverpool ក៏​ត្រូវ​រង​ចាំ​ដល់​សប្ដាហ៍​ចុងក្រោយ​ដូច​គ្នា​ដើម្បី​រក​ឃើញ​​ម្ចាស់​ពាន​រដូវ​កាល​នេះ​ពិត​ប្រាកដ។ City បច្ចុប្បន្ន​មាន​៩០​ពិន្ទុ ខណៈ Liverpool មាន​៨៦​ពិន្ទុ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ