កក្រើកខ្លាំង! ហង្ស ម៉ានីតា បេក្ខភាព Miss Universe ២០២២ធ្វើឲ្យរញ្ជួយដល់ក្រៅប្រទេស

  • 2022-05-17 07:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាពកញ្ញា ហង្ស ម៉ានីតា ធ្វើឲ្យអ្នកគាំទ្ររំពឹងខ្ពស់ ខណៈបេក្ខភាពឆ្នើមៗជាច្រើនបានដាក់ពាក្យប្រឡងក្នុងឆ្នាំ២០២២នេះ ក្នុងនោះក៏ឃើញពីភាពលេចធ្លោរនិងការសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រ រហូតធ្លាយទៅដល់ក្រៅប្រទេសថែមទៀត ក្នុងការប្រកួតនៅលើកនេះ។

បេក្ខភាព ហង្ស ម៉ានីតា មកប្រកួតក្នុងកម្មវិធី Miss Universe ២០២២លើកនេះ មិនត្រឹមតែអ្នកគាំទ្រខ្មែរនោះទេ ដែលចាប់អារម្មណ៍ លើសម្រស់ ក៏ដូចជាភាពលេចធ្លោ និងបទពិសោធន៍ជាច្រើននៅលើឆាកប៉ុណ្ណោះទេ សូម្បីតែប្រទេសក្រៅក៏ចាប់អារម្មណ៍លើ ម៉ានីតា ដែរ។ថ្ងៃដំបូងនៃការបង្ហាញបេក្ខភាព Miss Universe Cambodia២០២២ របស់កញ្ញា កូនកាត់ខ្មែរ-បារាំង ហង្ស ម៉ានីតា បានធ្វើឲ្យគ្រប់គ្នាមើលឃើញពីសក្តានុពលរបស់នាង ក្នុងការប្រកួតប្រជែងដណ្តើមមកុដចក្រវាលកម្ពុជានៅក្នុងឆ្នាំនេះ រហូតមានបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសថៃ ប្រទេសភីលីពីន ប្រទេសវៀតណាម សរសើរពីសម្រស់របស់នាងទៀតផង នេះបើតាមការបញ្ជាក់របស់ផេក Beauty Pageant Reviewer។

ក្នុងឆ្នាំនេះសម្រាប់បេក្ខភាពដែលត្រូវចូលរួមការដាក់ពាក្យគឺមានប្រហែល១០០នាក់ ក្នុងនោះក៏ត្រូវបានចម្រាញ់យកត្រឹមតែ២០នាក់ចុងក្រោយតែប៉ុណ្ណោះ ដើម្បីប្រកួតដណ្តើមមកុដនៅក្នុងឆ្នាំនេះ។បើក្រឡេកទៅមើលសមត្ថភាពរបស់បេក្ខភាពនីមួយៗគឺសុទ្ធតែធ្វើបានល្អបំផុត ទាំងភាពជឿជាក់ ការផ្តល់ចំលើយ ការស្លៀកពាក់ គឺពិតជាសាកសមនិងក្លាយទៅជាបេក្ខភាពប្រឡងខ្លាំងណាស់។

បញ្ជាក់ផងដែរថា បវរកញ្ញាឯកជយលាភីលេខ៣ ក្នុងកម្មវិធី Miss Tourism ២០១៦ ហង្ស ម៉ានីតា អាចប្រើប្រាស់បាន៤ភាសា រួមមាន ខ្មែរ បារាំង អង់គ្លេស និងអេស្បាញ។ បេក្ខភាពកូនកាត់រូបនេះមានម្តាយជាជនជាតិខ្មែរនិងមានឪពុកជាជនជាតិបារាំង ហើយនាងបានកើតនិងធំធាត់នៅលើទឹកដីកម្ពុជា សព្វថ្ងៃនាងមានអាយុ ២៣ឆ្នាំ៕

អត្ថបទ៖ Tep Sovannmoly