កម្ពុជា​ នឹង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ដូស​ទី​៥ ចាប់​ពី​​ថ្ងៃ​ទី​៩ ខែ​ក្រោយហើយ

  • 2022-05-20 11:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូស​ទី​៥ ចាប់​ពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ ឆ្នាំ​២០២២​តទៅ​ នេះ​បើ​យោង​តាម​សារ​ពិសេស​សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។​

អ្នក​ដែល​អាច​ចាក់វាក់សាំង​ដូស​ទី​៥នេះ​ គឺ​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូស​ទី​៤ រួច​រាល់​ ហើយ​មាន​គម្លាត​យ៉ាង​តិច​បំផុត​៣ខែ​ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូស​ទី​៤ ទើប​អាច​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៥នេះ​ ជា​ពិសេស​គឺ​ចំពោះ​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​អង្គការ​ជាតិ​ អន្តរជាតិ​ បុគ្គលិក​ស្ថានទូត​ សិល្បករ​ សិល្បការី​ និង​អ្នក​កាសែត​។

សម្ដេច​ក៏​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​បង​ប្អូន​ទាំង​អស់​មក​បន្ត​ទទួល​យក​វ៉ាក់សាំង​កូវីដ-១៩​ ជា​ពិសេស​អ្នក​ដែល​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​២ដូស​រួច​រាល់​ មក​បន្ត​ទទួល​ការ​វ៉ាក់សាំង​ដូស​ទី​៣ បន្ត​បន្ទាប់​។

នៅ​ក្នុង​ថ្ងៃ​នេះ​កម្ពុជា​ក៏​មិន​បាន​រក​ឃើញអ្នក​ឆ្លង​កូវីដ-១៩ផង​ដែរ​ ដែល​នេះ​​កម្ពុជា​មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​បែប​នេះ​១៤ថ្ងៃ​ជាប់​គ្នា​ហើយ​ ៕

អត្ថបទ៖ ហ៊ីម រស្មី