អ៊ុង​ វិរៈ​ និង​ យ៉េន​ ឌីណា​ អាច​យក​មេដាយ​មាស២គ្រឿង​បន្ថែម​ឲ្យ​កម្ពុជា​បាន​ទេ​ថ្ងៃ​នេះ...​

  • 2022-05-22 03:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​របស់​កម្ពុជា​ យ៉េន​ ឌីណា​ និង​ អ៊ុង​ វិរៈ​ អាច​យក​ឈ្នះ​ដៃ​គូ​បាន​ទេ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ លើ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​ប្រដាល់​សកល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​នេះ។​

អ៊ុង​ វិរ និង យ៉េន ឌីណា

ផ្នែក​សកល​គឺ​កីឡាករ​កម្ពុជា​ អ៊ុង​ វិរៈ​ (ONG PHERAK)​បង្គោល​ខៀវ​ នឹង​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ JAKKAPONG YOMKHOT​ បង្គោល​ក្រហម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​រសៀល​ម៉ោង​២​នេះ​តទៅ។​ វិរៈ​ ស្ថិត​នៅ​គូ​ទី៧​នៃ​កម្មវិធី​ប្រកួត។​

កម្មវិធីប្រកួត អ៊ុង វិរៈ

ចំណែក​ យ៉េន​ ឌីណា​ របស់​កម្ពុជា​បង្គោល​ខៀវ​ត្រូវ​ប៉ះ​កីឡាករ​វៀតណាម​ Truong Cao Minh Phat បង្គោល​​ក្រហមនៅ​រសៀល​ម៉ោង​២កន្លះ​តទៅ។​ ពួកគេ​ស្ថិត​នៅ​គូ​ទី៦​ វ៉ៃ​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​នៅ​ស្តាត​២ផ្សេង​គ្នា។​ ប្រសិន​បើ​ពួកគេ​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​មេដាយ​មាស​កម្ពុជា​នឹង​ឡើង​ដល់​១០​ ប៉ុន្តែ​នៅ​សល់​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​ត្រូវ​ប្រកួត​បញ្ចប់​រសៀល​នេះ​ដូច​គ្នា៕​

កម្មវិធីប្រកួតរបស់ យ៉េន ឌីណា

អត្ថបទ៖ នួន ស៊ីណា​