អា Wave ស៊េរី​ថ្មីចេញហើយ ចាក់សាំងតែ ១លីត្រជិះបានជាង ៧០គ.ម តម្លៃ១ពាន់ដុល្លារស្តើង

  • 2022-05-24 02:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Wave110i ឆ្នាំ២០២២ ត្រូវបាន​បញ្ចេញ​លក់​ជាផ្លូវការហើយ​ក្នុងប្រទេស​ថៃ ដែល​មានតម្លៃ​ចាប់ពី ៣៧១០០បាត ដល់ ៤៥៧០០បាត ឬប្រហែលពី ១០៨៤ដុល្លារ ដល់ ១៣៣៦ដុល្លារ។

ការឌីហ្សាញ​ម៉ូតូនេះ​មិនមានអ្វីលេចធ្លោថ្មីគួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្តែកុងទ័រវា​ឌីហ្សាញយ៉ាងស្រស់ស្អាត​ហៅថា Analogue dial Enrich Meter ដោយ​លេខ និង​សញ្ញា​ផ្សេងៗបង្ហាញ​យ៉ាងច្បាស់ ចង្កៀងជាប្រភេទ LED ឃ្លុបក្រោមកែបធំ និង​ធុងសាំង​អាចផ្ទុក​បាន​ចំណុះ ៥លីត្រ។

វា​ប្រើម៉ាស៊ីន Honda Smart ចំណុះ ១១០សេសេ បំពាក់​ជាមួយប្រព័ន្ធ​ប៊ិចសាំង PGM-FI version 5.5 ជួយដល់ការសន្សំសំចៃសាំង ពោលគឺចាក់ ១លីត្រ ជិះបានចម្ងាយ ៧៦,៩គីឡូម៉ែត្រឯណោះ។

Honda Wave110i មាន​ជម្រើសពណ៌​ខុសៗគ្នាទៅតាមម៉ូដែលនីមួយ​ ដែលរួមមានពណ៌ ក្រហម-ខ្មៅ, ខ្មៅ, ខៀវ-ខ្មៅ, ខ្មៅ-ប្រផេះ, ប្រផេះ-ខ្មៅ, ក្រហម-ប្រផេះ, ខៀវ-ប្រផេះ និងខ្មៅ-ប្រផេះ៕

អត្ថបទ៖ សំភី