ឥណ្ឌាសង់ផ្លូវយុទ្ធសាស្រ្តមួយក្បែរព្រំដែន ជាកន្លែងតែងប្រឈមមុខដាក់គ្នា និងប៉ះទង្គិចគ្នាជារឿយៗជាមួយចិន
- 2022-05-24 09:04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាសង់ផ្លូវយុទ្ធសាស្រ្តមួយក្បែរព្រំដែន ជាកន្លែងតែងប្រឈមមុខដាក់គ្នា និងប៉ះទង្គិចគ្នាជារឿយៗជាមួយចិន
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌាបានបើកឲ្យប្រើប្រាស់នូវផ្លូវយុទ្ធសាស្រ្តក្រោមដីមួយ ដែលមានចម្ងាយ៩គីឡូម៉ែត្រ ជាផ្លូវវាងភ្នំព្រិលទឹកកកក្នុងរដូវត្រជាក់។
ផ្លូវថ្មីនេះជាផ្លូវកាត់អាចធ្វើឲ្យចំណេញផ្លូវធ្វើដំណើរប្រមាណ៤៦គីឡូម៉ែត្រ ទៅកាន់តំបន់ Ladakh ជាតំបន់ដែលកងទ័ពប្រទេសឥណ្ឌានិងចិន កំពុងប្រឈមមុខដាក់គ្នា និងតែងប៉ះទង្គិចគ្នាជារឿយៗ។ វាអាចជួយឲ្យប្រទេសឥណ្ឌា ដាក់ពង្រាយកងទ័ពនិងឧបករណ៍យោធាបានយ៉ាងឆាប់រហ័សជាងមុននៅពេលសភាពការបន្ទាន់ណាមួយកើតឡើង។
ស្ថិតនៅចន្លោះបន្ទាត់ព្រំដែនរវាងប្រទេសឥណ្ឌានិងចិននោះ តំបន់វាលខ្សាច់ដ៏ត្រជាក់ Ladakh ដែលស្ថិតនៅផ្នែកខាងជើងប្រទេសឥណ្ឌា បានក្លាយជាចំនុចរសើបមួយ រវាងប្រទេសឥណ្ឌានិងចិន ដែលមានជម្លោះលើបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ៕