Bayern នាំ​ចូល​ខ្សែការពារ​ Noussair Mazraoui ពី​ Ajax

  • 2022-05-24 13:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​នាំ​ចូល​ខ្សែ​ការពារ​ Noussair Mazraoui ពី​ក្លឹប​ Ajax ដោយ​ Free Transfer នៅ​ក្នុង​ថ្ងៃ​នេះ​។

Mazraoui បាន​ចុះ​កុងត្រា​ជា​មួយ​នឹង​ក្លឹប​នេះ​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ខាង​មុខ​។

ខាង​ថ្នាក់​ដឹកនាំ​ Bayern សុទ្ធ​តែ​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​ពេញ​ចិត្ត​ដែល​កីឡាករ​វ័យ​២៤ឆ្នាំ​នេះ​មក​ចូល​រួម​ហើយ​ Mazraoui ក៏​សម្ដែង​នូវ​ការ​អរគុណ​ដល់​ក្លឹប​ដែល​បាន​ផ្ដល់​ឱកាស​ ដោយ​គេ​បាន​ដាក់​គោលដៅ​ចង់​ឈ្នះ​ពាន​ធំៗ​ជា​មួយ​ Bayern ។

Mazraoui បាន​ចូល​រួម​ជា​មួយ​ Ajax អស់​រយៈពេល​៩ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​ក្រុម​ថ្នាល​នៅ​ឆ្នាំ​២០១៣ រហូត​ដល់​ឡើង​ដល់​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៨ ដោយ​ចូល​រួម​លេង​ប្រកួត​បាន​ ១៣៧ប្រកួត​ និង​ស៊ុតចូល​ ១០គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី