"ឲ្យអ៊ុយ​ក្រែន​ទទួលស្គាល់គ្រី​ម៉េជា​ទឹកដី​រុស្ស៊ី" ស្ថិតនៅក្នុងលក្ខខណ្ឌដែលរុស្ស៊ីចង់យកមកចរចាសន្តិភាព

  • 2022-05-27 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិមាន​ក្រឹម​ឡាំង​​ថា ខ្លួន​រំពឹង​ថា​រដ្ឋាភិបាល​ទីក្រុង​គៀវ​នឹង​បំពេញ​តាម​ការទាមទារ​របស់​ខ្លួន​នៅ​កិច្ចពិភាក្សា​ស្វែងរក​សន្តិភាព។​

លក្ខខណ្ឌដែលរុស្ស៊ីកំពុង​ទាមទារ​​​អ៊ុយ​ក្រែន​គឺទទួលស្គាល់គ្រី​ម៉េ ជា​ទឹកដី​រុស្ស៊ី និង​ទទួលស្គាល់​ផ្នែក​បំបែក​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​ជា​រដ្ឋ​ឯករាជ្យ​ពីរ តែ​អ៊ុយ​ក្រែន​បាន​បដិសេធ​ដាច់ខាត​មិន​​ព្រម​កាត់​ទឹកដី​ខ្លួន​អោយ​រុស្ស៊ី​និង​ក្រុម​ផ្តាច់​ទឹកដី​ដែល​រុស្ស៊ី​គាំទ្រ​ទេ​។​

​កងកម្លាំង​រុស្ស៊ី​កំពុង​បាញ់​ផ្លោង​ដាក់​ទីប្រជុំជន​ជាង​៤០​នៅ​តំបន់​ដុន​បាស់ ដើម្បី​ចាប់​យក​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​ ក្រៅពីនោះរដ្ឋបាលក្រុងមូស្គូ​កំពុង​បញ្ជូនទាហាន​រាប់ពាន់នាក់​ចូល​ក្នុង​តំបន់​នេះក្នុង​គោលបំណង​ឡោមព័ទ្ធ​កងកម្លាំង​អ៊ុយ​ក្រែន​នៅក្នុង​ទីក្រុង Sievierodonetsk​​ និង​ទីក្រុង​​​ Lysychansk​៕

ប្រភព៖ CNA   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី