Neymar នៅ​តែ​បន្ត​ចង់​ឈ្នះ​ពាន​ UCL ជា​មួយ​ PSG ខណៈ​ពាក្យ​ចចាមអារ៉ាម​ថា​គេ​អាច​នឹង​ចាក​ចេញ​

  • 2022-05-30 11:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ដោយ​បង្ហាញ​ចំហ​នៅ​តែ​បន្ត​ជា​មួយ​ក្លឹប​ Paris Saint Germain បន្ត​ទៀត​ដើម្បី​ចង់​ឈ្នះ​ពាន​ UEFA Champions League ឲ្យ​ក្លឹប​នេះ​ ខណៈ ពាក្យ​ចចាមអារ៉ាម​កន្លង​មក​បាន​ចុះ​ផ្សាយ​ថា​ គេ​អាច​នឹង​ចាកចេញ​ពី​ក្លឹប​​បារាំង​នេះ​ ដោយ​សារ​តែ​ក្លឹប​នេះ​នឹង​​លក់​ទៅ​កាន់​ក្លឹប​ណា​ដែល​ឲ្យ​ថ្លៃ​ដល់​។

នៅ​ក្នុង​ថ្ងៃ​នេះ​ Neymar បាន​និយាយ​ទៅ​កាន់​ Canal+ ថា​៖" មហិច្ឆតា​របស់​ខ្ញុំ​គឺ​នៅ​តែ​រក្សា​ដដែល​ហ្នឹង​គឺ​ ប្រឹង​យក​ឈ្នះ​ឲ្យ​បាន​គ្រប់​ពាន​ទាំង​អស់​ទៅ​តាម​អ្វី​ដែល​ធ្វើ​បាន​។ ខំ​លេង​ឲ្យ​ខ្លាំង​ ដើម្បី​ឈ្នះ​ពាន​ World Cup និង​ Champions League។ មហិច្ឆតា​ទាំង​នេះ​របស់​ខ្ញុំ​គឺ​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​នេះ​តែ​ម្ដង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​មហិច្ឆតា​នេះ​គឺ​ត្រូវ​តែ​សម្រេច​ជា​មួយ​ក្រុម​ Paris ហ្នឹង​ហើយ​។ ខ្ញុំ​នៅ​មាន​កុងត្រា​ជា​មួយ​ PSG អញ្ចឹង​គ្មាន​អី​ផ្សេង​ក្រៅ​ពី​ហ្នឹង​ គឺ​ច្បាស់​ណាស់​នឹង​សម្រេច​នៅ​ហ្នឹង​ "។

Neymar នៅ​មាន​កុងត្រា​៣ឆ្នាំ​ទៀត​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី