អេ ​អាំម៉ារីន​ ភូថង​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ស៊ីហ្គេម​

  • 2022-06-03 07:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពស់​ខ្ពស់​ អេ​ អាំម៉ារីន​ភូថង​ ដែល​ជា​កូន​ប្រុស​របស់​ អេ ​ភូថង​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ និង​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ ល្ងាច​នេះ​នៅ​បាយ័ន។​

អេ​ អាំម៉ារីន​ភូថង​ (ស្ដាំគេ) រូបភាពហ្វេសបុក

បន្ទាប់​ពី​បាត់មុខ​មួយ​រយៈ​ធំ​ព្រោះ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​សម្រាប់​ប្រកួត​ស៊ីហ្គេម​កន្លង​មក​ ឥលូវ​កីឡាករ​ អេ​ អាំម៉ារីនភូថង​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ។​ នៅ​លើ​បណ្ដាញ​សង្គម​គេ​ឃើញ​កូន​ប្រុស​លោក​ អេ ​ភូថង​ ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។​

ល្ងាច​នេះ​ផង​ដែរ​ អេ ​អាំម៉ារីនភូថង​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ ឡែមផាត​ លើ​សង្វៀន​គូបូតា​របស់​ទូរទស្សន៍​បាយ័ន។​ ដែល​នេះ​ជា​ការ​បង្ហាញ​មុខ​ដំបូង​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ស៊ីហ្គេម​ឯ​វៀតណាម។​ បើ​តាម​ការ​ឲ្យ​ដឹង​កូន​ប្រុស​លោក​ អេ​ ភូថង​ អាច​នឹង​ឈប់​ពី​កីឡា​វ៉ូវីណាម។​

រូបភាពលើផេក Bayon TV Boxing

រំលឹក​ដែរ​ថា​ កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​នេះ​ អេ​ អាំម៉ារីនភូថង​ គឺ​ជា​កីឡាករ​ជម្រើស​ជាតិ​កីឡា​វ៉ូវីណាម​ និង​បាន​ប្រកួត​ប្រភេទ​កីឡា​ខាង​លើ​ជា​បន្តបន្ទាប់​ជា​ពិសេស​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​ទើប​បញ្ចប់​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​