Walcott ព្រមាន Saka កុំឲ្យទៅ Man City ប្រយ័ត្នអត់សូវបានលេង
- 2022-06-08 03:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott ព្រមាន Saka កុំឲ្យទៅ Man City ប្រយ័ត្នអត់សូវបានលេង
ចន្លោះមិនឃើញ
Theo Walcott បានជំរុញឲ្យតារារបស់ Arsenal កីឡាករ Bukayo Saka បដិសេធរាល់ការចាប់អារម្មណ៍ផ្ទេរទៅក្លឹប Manchester City ក្នុងរដូវក្ដៅនេះ ព្រោះថាបើទៅនាទីលេងរបស់គេនឹងមានកម្រិត។
City ក្រុមជើងឯករបស់ Premier League បានបង្ហាញការមើលឃើញ Saka វ័យ២០ឆ្នាំដែលកំពុងសល់កុងត្រា២ឆ្នាំទៀតជាមួយ Arsenal និងកំពុងដំណើរការការចរចាកុងត្រាថ្មី។ កាំភ្លើងធំខកខានទទួលបានកៅអីទៅលេងនៅ Champions League នៅសប្ដាហ៍ចុងក្រោយក្នុងលីគ ដោយរបូតតំណែងលេខ៤ឲ្យទៅកាន់ Spurs ខណៈ City ឈ្នះ PL ជាលើកទីបួននៅ៥រដូវកាលចុងក្រោយ។
ក្រោយមានការចាប់អារម្មណ៍ពីក្រុមជើងឯក ខ្សែប្រយុទ្ធរបស់ Southampton កីឡាករ Walcott បានរំឭកដល់ Saka ថា គួរតែបន្តនៅជាមួយ Arsenal ដើម្បីទទួលបានអាជីពល្អ។ និយាយប្រាប់ talkSPORT អតីតជម្រើសជាតិអង់គ្លេសបាននិយាយថា Saka ត្រូវតែយល់ថា ឱកាសលេងរបស់គេនឹងមានកម្រិត ប្រសិនបើទៅលេងនៅ City។ ជាការពិត គេទំនងនឹងឈ្នះគ្រប់យ៉ាងនៅក្លឹបថ្មី ប៉ុន្តែមិនអាចនិយាយថា Arsenal មិនអាចឈ្នះពានអ្វីនោះទេ។ គេគួរតែបន្តលេងជាកីឡាករសំខាន់ក្នុងគម្រោងរបស់ Arteta។
Bukayo Saka បានបង្ហាញខ្លួនគ្រប់ប្រកួតឲ្យ Arsenal នៅ Premier League ក្នុងរដូវកាលនេះ ដោយរកបាន១១គ្រាប់ និង Assist ៨គ្រាប់។ នេះគឺជារដូវកាលទី៤ហើយដែលកីឡាករសញ្ជាតិអង់គ្លេសបានឡើងមកលេងក្រុមធំ ចាប់តាំងពីឆ្នាំ២០១៨៕