Lacazette ផ្លាស់​ត្រលប់​ទៅ​កាន់​ Lyon វិញ​ក្រោយ​រួម​រស់​ជា​មួយ​ Arsenal អស់​៥ឆ្នាំ​

  • 2022-06-09 12:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette បាន​ផ្លាស់​ត្រលប់​ទៅ​កាន់​ក្លឹប​ Lyon វិញ​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ក្លឹប​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​បាន​ផ្លាស់​ចេញ​ពី​ Arsenal ទៅ​ Lyon វិញ​លក្ខណៈ​ Free Agent ក្រោយ​រួម​រស់​ជា​មួយ​ក្លឹប​កាំភ្លើង​ធំ​នេះ​អស់​រយៈពេល​ ៥ឆ្នាំ​ យ​ចូល​រួម​លេង​បាន​២០៦ប្រកួត​ និង​ស៊ុត​ចូល​ ៧១គ្រាប់ ឈ្នះ​ពាន​ជា​មួយ​ក្លឹប​ចំនួន​២ ដូចាំ​ពាន​ FA Cup និង​ពាន Super Cup ប៉ុណ្ណោះ។

តាម​ពិត​ទៅ​ ក្លឹប​ Lyon ជា​កន្លែង​បណ្ដុះ​បណ្ដាល​អាជីព​ជា​កីឡាករ​របស់​ Lacazette ដោយ​កីឡាករ​នេះ​បាន​មក​ចូល​ក្លឹប​នេះ​នៅ​ពី​ក្រុម​ថ្នាល​តាំង​ពី​ឆ្នាំ​១៩៩៨ និង​ផ្លាស់​មក​កាន់​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០០៩ និង​លេង​រហូត​ដល់​ឆ្នាំ​២០១៧ ដោយ​ចូល​រួម​ប្រកួត​សរុប​ ២៧៥ប្រកួត​ និង​ស៊ុត​ចូល​ ១២៩​គ្រាប់​។

យ៉ាង​ណា​កីឡាករ​នេះ​ត្រលប់​មក​ Lyon វិញ​លើក​នេះ​ដោយ​មាន​កុងត្រា​៣ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ Lyon

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម