ផលិតផលថ្មីទាំង ៥ របស់ស្មាតជំរុញបទពិសោធន៍បច្ចេកវិទ្យា កាន់តែល្អលើសគេជូនអតិថិជននៅ​កម្ពុជា

  • 2022-06-13 04:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី Smart Consumers Event និង​បានដាក់​បង្ហាញ​ជូន​នូវ​ផលិតផលថ្មីទាំង ៥ ដែល​ជា​ការផ្ដល់​នូវ​បទពិសោធន៍​បច្ចេកវិទ្យា​​ដ៏​ល្អ​លើស​គេ កាលពី​​ថ្ងៃ​ទី ៧ ខែ​មិថុនា​ឆ្នាំ ២០២២ កន្លងទៅ។

ផលិតផលទាំង​ ៥ នោះ​មាន​ដូចជា៖

-ប្រូម៉ូសិនថ្មី បញ្ចូលលុយតាម E-Top Up ហើយឈ្នះ បញ្ចូលលុយតាមកម្មវិធី SmartNas មានឱកាសឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ

-មុខងារថ្មីពី SmartNas ភ្ជាប់គណនី និង កាតធនាគារ ដើម្បីងាយស្រួលបញ្ចូលលុយ ដោយមិនត្រូវការអ៉ឺនធឺណិត

-ស្មាតហ្វូន Smart Hero II មានតម្លៃសមរម្យ មានសេវា 4G សម្រាប់មនុស្សគ្រប់គ្នា

-គម្រោងថ្មីល្អបំផុត ដែលជាសេវាកម្មថ្មីសន្លាង​របស់ Smart Axiata

-មុខងារថ្មីរបស់កម្មវិធី Pleng និងការបន្ថែមបញ្ជីចម្រៀង KPOP ជាច្រើនបទពីផលិតកម្មយក្ស YG ដែលមានក្រុម Black pink, 2NE1 និង Big Bang…) ។

កម្មវិធីយ៉ាងឱឡារឹក និងប្រកប​ដោយសេចក្តីសោមន្សរីករាយ​ដោយ​មាន​ការ​ចូលរួម​ពីអ្នក​សារព័ត៌មាន អ្នក​បង្កើត​មាតិកាអនឡាញ Content Creator តារាកិត្តិយសតារាចម្រៀង​ល្បីឈ្មោះដូចជា៖ លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក Suly Pheng កញ្ញា Reth Sarita អ្នកនាង សារាយ សក្ខណា រួមទាំងតារាជើងចាស់ ថ្មី ជាច្រើនរូបថែមទៀតផង៕

គម្រោងថ្មីល្អបំផុត ដែលជាសេវាកម្មថ្មីសន្លាង​របស់ Smart Axiata

អត្ថបទ៖ រក្សា

អត្ថបទថ្មី