Pogba ដឹង​តែ​ត្រលប់​មក​កាន់​ Juventus ដោយ​ចុះ​កុងត្រា​ផ្លូវការ​នៅ​ដើម​ខែ​ក្រោយ​

  • 2022-06-15 11:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba នឹង​ត្រលប់​ទៅ​កាន់​ Juventus វិញ​នៅ​រដូវកាល​ថ្មី​ខាង​មុខ​ បន្ទាប់​ពី​ចាកចេញ​ពី​ Manchester United ដោយ​នៅ​ខណៈ​នេះ​កីឡាករ​នេះ​បាន​ព្រម​ពាក្យ​សម្ដី​ជា​មួយ​ក្លឹប​រួច​រាល់​ ដោយ​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ដើម​ខែ​កក្កដា​ ឆ្នាំ​២០២២ខាង​មុខ​។

Pogba ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ចង់​បាន​ទាំង​ដែល​គេ​មិន​ទាន់​ទាំង​ប្រកាស​ថា​ចាកចេញ​ពី​ Manchester Utd ជា​ផ្លូវការ​ផង​ ដោយ​នៅ​ក្នុង​មាន​ក្លឹប​ Juventus, Manchester City ជា​ដើម​យ៉ាង​ណា​ក្រៅ​ពី​ Juventus កីឡាករ​នេះ​បាន​ទាត់​ចោល​សំណើ​ចង់​បាន​ពី​ក្លឹប​ទាំង​នោះ​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ​។

នេះ​ជា​លើក​ទី​២ ដែល​កីឡាករ​រូប​នេះ​នឹង​ទៅ​ Juventus ដោយ​ខ្សែ​បម្រើ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​នេះ​ជា​លើក​ដំបូង​កាល​ឆ្នាំ​២០១២ដល់​ឆ្នាំ​២០១៦ រួច​កីឡាករ​នេះ​ក៏​​ទៅ​ចូល​រួម​លេង​ឲ្យ​ Man Utd ជា​លើក​ទី​២ ចាប់​ពី​រដូវកាល​ឆ្នាំ​២០១៦/១៧ រហូត​មក​ទល់​នឹង​រដូវកាល​នេះ​ Pogba ចូល​លេង​បាន​២២៦ប្រកួត​ ស៊ុត​ចូល​បាន​ ៣៩គ្រាប់​ ដោយ​ឈ្នះ​ពាន​ UEFA Europa League ១ដង​ និង​ League Cup ចំនួន​២ដង​៕

អត្ថបទ៖ ហ៊ីម រស្មី