Perez នៅតែបើកផ្លូវឲ្យ Mbappe ផ្លាស់មក Real ហើយថាការបន្តកុងត្រាថ្មីនឹង PSG ដោយតែសម្ពាធ
- 2022-06-16 13:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Perez នៅតែបើកផ្លូវឲ្យ Mbappe ផ្លាស់មក Real ហើយថាការបន្តកុងត្រាថ្មីនឹង PSG ដោយតែសម្ពាធ
ចន្លោះមិនឃើញ
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយទៅកាន់ El Chiringuito នៅក្នុងថ្ងៃនេះដោយលោកយល់ថា ខ្សែប្រយុទ្ធ Kylian Mbappe បន្តកុងត្រាថ្មីជាមួយនឹង Paris Saint Germain គឺដោយសារតែសម្ពាធពីប្រទេសបារាំង។
លោក Perez បានលើកឡើងថា កាលពីឆ្នាំមុននរណាក៏ដឹងដែរថា Mbappe ចង់មក Real តែត្រូវបរាជ័យដោយតែ PSG បដិសេធ យ៉ាងណាមួយឆ្នាំក្រោយស្ថានភាពប្រែប្រួលនេះគឺដោយសារតែសម្ពាធនយោបាយ និងសេដ្ឋកិច្ចខាងបារាំង។
ប្រធាន Real បានពន្យល់ពីសម្ពាធទាំងនេះដោយលើកហេតុថាទី១ PSG មិនត្រឹមតែផ្ដល់តំណែងគេជាប្រធានក្រុមទេ ថែមទាំងសិទ្ធចាត់ចែងដឹកនាំក្លឹបទៀត និងទី២គឺ ប្រធានាធិបតីបារាំងបានជជែកជាមួយគេដោយផ្ទាល់សុំនៅបន្តអញ្ចឹងសម្ពាធទាំងនេះគឺជះឥទ្ធពលដល់គេណាស់ ធ្វើឲ្យគេសម្រេចបោះចោលក្ដីស្រមៃគេ។
លោក Perez ក៏បានលើកឡើងថា នៅខណៈនេះក្លឹបលោកមិនចាប់អារម្មណ៍ Mbappe ទៀតទេព្រោះលោកមិនឲ្យកីឡាករម្នាក់ធំជាង Real Madrid ទាំងមូលដូច PSG ទេ ហើយលក្ខណៈ Mbappe ពេលនេះមិនមែនជា Mbappe ដែលខាង Real ក៏ដូចអ្នកគាំទ្រទៀតចង់បានទៀតទេ។
យ៉ាងណាលោកក៏មិនបានបិទផ្លូវការ Mbappe មក Real ផងដែរដោយថាគេនៅក្មេង ខ្លាំង និងរងសម្ពាធធំបែប ហើយក្នុងពេលអនាគតបើគេផ្លាស់ចេញនូវលក្ខណៈដែល PSG មានឲ្យគេដូចសព្វថ្ងៃនេះ អ្វីៗនឹងអាចប្រែប្រួលតាមហ្នឹងចំពោះ Real៕