​​យល់​ដឹង​ពី​ការ​ប្រកួត​ពាន​ AFC Cup របស់​វិសាខា និង​ភ្នំពេញក្រោន នា​សប្ដាហ៍​នេះ​ហើយ​

  • 2022-06-20 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​វិសាខា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី​ម្សិលមិញ ហើយ​ដើម្បី​ចូល​រួម​ប្រកួត​ពាន​ AFC Cup 2022 ​​ក្នុង​វគ្គ​ជម្រុះ​ពូល G ​ស្រប​ពេល​ក្រុម​ភ្នំពេញ​ក្រោន ​​​នឹង​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ ​ដើម្បី​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​កម្រិត​ទី​២​នៃ​​តំបន់​អាស៊ី​នេះ​ដូច​គ្នា​។ ​ ​វិសាខា ​គឺ​ប្រទេស​ឥណ្ឌូណេស៊ី​​ជា​អ្នក​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ ស្រប​ពេល​ដែល​​ក្រុម​​ភ្នំពេញ​ក្រោន ប្រទេស​វៀតណាម​ជា​អ្នក​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ។ ពូល​របស់​វិសាខា​មាន​ក្រុម​​ Kaya របស់​ហ្វីលីពីន​ មាន​ក្រុម Kedah Darul Aman FC របស់​ម៉ាឡេស៊ី​ និង​ក្រុម Bali United របស់​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី​។

រូប​វិសាខា​

​​សម្រាប់​ភ្នំពេញ​ក្រោន ​​ស្ថិត​នៅ​ពូល​ I ដែល​ពូល​នេះ​មាន​​ក្រុម Hougang United របស់​សិង្ហបុរី ​មាន​​ក្រុម​ខ្លាំង​ Viettel របស់​​ម្ចាស់​ផ្ទះ​វៀតណាម ​​និង​ក្រុម Young Elephants របស់​ប្រទេស​ឡាវ​។ ​​សម្រាប់​៣​ប្រកួត​របស់​ភ្នំពេញ​ក្រោន​ប៉ះ Hougang United វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ប្រកួត​ទី​២​ប៉ះ​ក្រុម Viettel ​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៧ ខែ​មិថុនា និង​ប្រកួត​ទី​៣ ប៉ះ​ក្រុម Young Elephants វេលា​ម៉ោង​៩​​យប់​​ថ្ងៃ​ទី​​៣០ ខែ​មិថុនា។ ពូល​នេះ​ក្រុម​លេខ​១​បាន​ទៅ​វគ្គ​បន្ទាប់ ហើយ​លេខ​២​គឺ​មិន​ទាន់​បាន​ឡើង​ទៅ​ជុំ​បន្ទាប់​ទេ​ ព្រោះ​គេ​ត្រូវ​គិត​ពិន្ទុ​យក​លេខ​២​ដែល​ល្អ​ទើប​​បាន​ឡើង​ទៅ​។ ​​​

រូប​ភ្នំពេញ​ក្រោន​

​កម្មវិធី​ប្រកួត​របស់​​​ វិសាខា នឹង​ត្រូវ​ប៉ះ​ក្រុម Kaya ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា ​ប្រកួត​ទី​២​ប៉ះ​ក្រុម​ Kedah វេលា​ម៉ោង Bali វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧ ខែ​មិថុនា និង​ប្រកួត​ទី​៣ ប៉ះ​ក្រុម Kedah Darul Aman FC ​វេលា​ម៉ោង​៨​​យប់​ថ្ងៃ​ទី​៣០​ខែ​​មិថុនា។ ​សម្រាប់​ពូល​របស់​វិសាខា​នេះ​ក្រុម​លេខ​១​បាន​ឡើង​ជុំ​បន្ទាប់​ស្រប​ពេល​លេខ​២​ នឹង​ត្រូវ​ប្រៀប​ធៀប​ជា​មួយ​ពូល​ផ្សេង​ ដើម្បី​ស្វែង​រក​លេខ​២​ទើប​បាន​អាច​ឡើងទៅ​ជុំ​បន្ទាប់​បាន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​