មិនហត់ចុចទៀតទេ! មុខងារសុវត្ថិភាព CAPTCHA អាចរំលងឬបំបែកបានលើ iOS 16

  • 2022-06-21 02:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនប្រាកដជាធ្លាប់ជួប CAPTCHA ដែលជាប្រព័ន្ធសុវត្ថិភាពមួយ ដើម្បីទប់ស្កាត់ការហេគ ការវាយប្រហារ និងការក្លែងបន្លំនានាទៅលើម៉ាស៊ីនមេ (server) ពេលចូលទៅគេហទំព័រណាមួយ ឬ log in ជាដើម។

តាមពិតប្រព័ន្ធនេះល្អដល់ម៉ាស៊ីនមេ ប៉ុន្ដែផ្ដល់បទពិសោធន៍ដ៏រំខានដល់អ្នកប្រើ។ យ៉ាងណាវានឹងត្រូវកាត់បន្ថយការរំខាន លើ iOS 16 ត្បិតប្រព័ន្ធអាចរំលង (bypass) លើមុខងារនេះ ដោយ គេហទំព័រឬកម្មវិធីដែលប្រើមុខងារ CAPTCHA នឹងអាចសម្គាល់ដឹង ឧបករណ៍ iPhone, iPad, Mac និងតាមរយៈ iCloud ដែលបានប្រើ ដែលមិនពិបាកឱ្យប្រើចុចដើម្បីបញ្ជាក់អត្តសញ្ញាណអីទៀតនោះឡើយ។

មុខងារនេះនឹងដំណើរការស្វ័យប្រវត្តិ (enabled by default) លើ iOS និង iPadOS 16 ហើយបង្កប់ខ្លួននៅទីតាំង Settings > Apple ID > Password & Security > Automatic Verification។

គួរបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការខាងលើត្រៀមនឹងដាក់ឱ្យប្រើនាពេលឆាប់ៗផ្លូវការ ចំណែកជំនាន់ Beta ត្រៀមដាក់ឱ្យប្រើនៅអំឡុង ខែកក្កដា៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល