ពង្រឹង​បន្ថែម! Arsenal ចាយ​​៤០​លាន​អឺរ៉ូ​យក​បាន​កីឡាករ​ចំណូល​ថ្មី​ទី​៣

  • 2022-06-22 02:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បំពេញ​ការ​​ផ្ទេរ​រួចរាល់​លើ​ខ្សែ​បម្រើ Fabio Vieira ពី​ក្លឹប Porto ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺរ៉ូ។

Arsenal បាន​ប្រកាស Vieira បាន​ចុះ​កុងត្រា​រយៈពេល​វែង​​ជាមួយ​ពួក​គេ។ កីឡាករ​វ័យ​២២​ឆ្នាំ​មិន​ទាន់​​ត្រូវ​បាន​កោះហៅ​ចូល​លេង​ឲ្យ​ឈុត​ធំ​ជម្រើសជាតិ​ព័រទុយហ្គាល់​នៅ​ឡើយ​ទេ ប៉ុន្តែ​ធ្លាប់​ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត European Under-21 Championship កាល​ពី​ឆ្នាំ​មុន។

គេ​រក​បាន​​៦​គ្រាប់​និង​​ Assist បាន​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​​ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់​កាល​ពី​រដូវ​កាល​មុន ជួយ Porto លើក​ពាន Primeira Liga។ Vieira បាន​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល​ Arsenal នាំ​ចូល​​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​អ្នក​ចាំទី​សញ្ជាតិ​អាមេរិក Matt Turner និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marquinhos។

អំឡុង​ពេល​បង្ហាញ​ខ្លួន​ជា​កីឡាករ​ថ្មី Vieira បាន​និយាយ​ថា គេ​​តែងតែ​សរសើរ​​ពី​របៀប​លេង​របស់ Arsenal។ Dennis Bergkamp, Cesc Fabrigas, Santi Cazorla និង Thierry Henry គឺ​ជា​កីឡាករ​​ដែល​គេ​​ចងចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ Arsenal គឺ​ជា​ក្លឹប​ធំ​និង​ក្លឹប​ប្រវត្តិសាស្ត្រ គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​មក​លេង​នៅ​ទី​នេះ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ