Ronaldo ចេញ​ដោះស្រាយ​ហើយ ក្រោយ​​អង្គរក្ស​បើក​ឡាន​ Bugatti បុក​​ជញ្ជាំង​ផ្ទះ​គេ

  • 2022-06-23 02:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ផ្ដល់​សំណង​សម្រាប់​​ការ​ខូចខាត​​​ទៅ​កាន់​ផ្ទះ​ដែល​ត្រូវ​បាន​បុក​ដោយ​រថយន្ត​តម្លៃ​​ជាង​២​លាន​ដុល្លារ Bugatti Veryron របស់​គេ។

​អង្គរក្ស​ម្នាក់​​​បាន​បង្ក​ហេតុការណ៍​នេះ​ឡើង​​នៅ​លើ​កោះ Majorcaក្នុង​ប្រទេស​អេស្ប៉ាញ ដែល​ជា​កន្លែង​របស់ Ronaldo កំពុង​សម្រាក​លំហែកាយ។ គេ​ជឿជាក់​ថា Ronaldo និង​គ្រួសារ​បាន​ឃើញ​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​តែ​រថយន្ត​របស់​ពួក​គេ​​បាន​បើក​បរ​ពី​ក្រោយ​រថយន្ត​បង្ក​ហេតុ​។

បន្ទាប់​ពី​រឿង​នេះ​បាន​កើត​ឡើង ម្ចាស់​ផ្ទះ​បាន​ទៅ​ផ្ទះ​ជួល​របស់ Ronaldo និង​ត្រូវ​បាន​សន្យា​សង​ថ្លៃ​ខូចខាត​ទាំង​អស់​ដែល​បង្ក​ឡើង​ដោយ​រថយន្ត Bugatti Veryron។ ប្រភព​មួយ​បាន​បញ្ជាក់​ថា អង្គរក្ស​​បង្កហេតុ​ដែល​មិន​បង្ហាញ​ឈ្មោះ​បាន​​ចាកចេញ​ពី​កន្លែង​កើតឡើង ទុក​ឲ្យ​​បុគ្គលិក​ផ្សេង​ទៀត​រ​ដែល​ជួយ​ដោយ Ronaldo នៅ​ដោះស្រាយ​​ជាមួយ​ប៉ូលិស៕​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម