មានដឹងអត់! ស្បៃត្រូវបានស្ត្រីខ្មែរគ្រប់រូបនៅសម័យបុរាណ ប្រើប្រាស់ប្រចាំថ្ងៃមិនថាស្រទាប់វណ្ណ:ណាឡើយ

  • 2022-06-23 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីខ្មែរតាំងពីសម័យបុរាណកាលមក ពោលគឺរាប់តាំងពីប្រជារាស្ត្រសាមញ្ញ រហូតដល់ខត្តិយត្រកូលអ្នករាជវង្ស តែងនិយមប្រើប្រាស់ស្បៃ ជាផ្នែកមួយនៃការស្លៀកពាក់ប្រចាំថ្ងៃ។

ការប្រើប្រាស់ស្បៃជាប្រចាំ ក្នុងន័យនេះសំដៅលើការពាក់ស្បៃសម្រាប់ បិតបាំងផ្នែកខាងលើនៃរាងកាយ ដើម្បីធ្វើសកម្មភាពប្រកបកិច្ចការងារផ្សេងៗជាទូទៅមិនចំពោះរាស្រ្តសាមញ្ញឬក៏ត្រកូលរាជវង្សខ្ពង់ខ្ពស់ នោះឡើយ។ត្រង់ចំណុចនេះយើងសង្កេតឃើញថា ស្រ្តីខ្មែរពីសម័យបុរាណគ្រប់ស្រទាប់ គ្រប់វណ្ណ: តែងតែនិយមស្លៀកសំពត់ចងក្បិន និងប្រើប្រាស់ស្បៃ ដើម្បីប្រកបការងារ ប្រចាំថ្ងៃផ្សេងៗ។

យ៉ាងណាមិញ ខុសពីមនុស្សបច្ចុប្បន្ននេះ ដែលកាលណានិយាយអំពីស្បៃគេគិតដល់ឈុតមង្គលការ ស្បៃឌិនក្រាស់ៗឈុតល្ខោន ឬ ឈុតបុរាណ ដែលត្រូវអភិរក្ស គោរពសក្ការៈ។ ក្នុងការគិតរបស់មនុស្សជំនាន់ដើម ស្បៃគឺជាផ្នែកមួយនៃជីវិតរបស់ស្ត្រីខ្មែរ ស្បៃជាក្រណាត់សំពត់ ដែលត្រូវបានកាត់ជាចំរៀកៗ មានប្រវែងវែងខ្លី ក្រាស់ស្តើង លាតឬភ្លី ឌិនឬប៉ាក់ ធំឬតូច មិនកំណត់ អាចច្នៃប្រើប្រាស់តាមកាលៈទេសៈនិងស្ថានភាពជាក់ស្តែង។

គួរបញ្ចាក់ថា មកទល់បច្ចុប្បន្នគេស្ទើរតែបំភ្លេចស្បៃរបស់ស្តី្រខ្មែរចោលអស់ទៅហើយ ដោយគេបង្កើតនិយមន័យថ្មីអោយស្បៃរបស់ខ្មែរក្លាយទៅជា របស់បុរាណ ដែលការពិតទៅវាគួរតែជាការស្លៀកពាក់ជាប្រពៃណីទើបសមរម្យនិងត្រឹមត្រូវជាង ដោយហេតុថាស្បៃនេះមនុស្សខ្មែរកាលពី១០០ឆ្នាំមុននៅប្រើប្រាស់វា ជាប្រចាំឥតមានបោះបង់ចោលទាល់តែសោះ។

ប្រភព៖បុរាណាចារ្យ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម