ថ្មីទៀតហើយ! ខេត្តព្រះសីហនុ ត្រៀមបញ្ចប់ការតម្លើងរូបសំណាក ព្រះស្កន្ទគង់លើក្ងោកខ្នាតយក្ស១ទៀត

  • 2022-06-24 07:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការចុះពិនិត្យរូបសំណាក ព្រះស្កន្ទគង់លើក្ងោក ដែលជារូបសំណាកតម្លើងក្រោយគេក្នុងចំណោមសមិទ្ធផលរូបសំណាកធំៗទាំង៤នៅក្នុងខេត្តព្រះសីហនុ នៅរង្វង់មូល សម្ដេចតេជោ(កន្ទុយនាគ)។

ខេត្តព្រះសីហនុ បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ពិសេសបានក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសរបស់កម្ពុជា ។លើសពីនោះ ខេត្តនេះបានលេចឡើងនូវរូបសំណាករចនាបថខ្មែរ ជាបន្តបន្ទាប់ ដែលធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញភ្ញៀសទេចរណ៍ឥតដាច់ ពោលគឺថ្មីៗនេះ ឯកឧត្តម គួច ចំរើនទើបតែបង្ហាញសមិទ្ធផលថ្មីមួយទៀត ជារូបសំណាក ព្រះស្កន្ទគង់លើក្ងោក ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា សមិទ្ធផលថ្មីៗជាច្រើនបានលេចរូបរាងឡើងជាបន្តបន្ទាប់នាទឹកដីខេត្តនាយសមុទ្រ ព្រះសីហនុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ មិនថាសំណង់អគារ ផ្លូវតូច -ធំ សួនច្បារ បន្ទប់ទឹកសាធារណៈ រូបសំណាកធំៗ គឺបានដុះដាលឡើងដូចផ្សិត។ ក្នុងនោះរូបសំណាកព្រះថោង នាងនាគ ដែលទើបនឹងធ្វើពិធីអភិសេក ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀចទេសចរជាតិ-អន្តរជាតិ។

ប្រភព៖ Khun Pen

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី