WHO ៖អុតស្វាមិនទាន់ ជាជំងឹឆ្លងបង្កអាសន្នដល់ពិភពលោកទេ ប៉ុន្តែកំពុងព្រួយបារម្ភខ្លាំង ព្រោះវាអាចវិវត្តទៅមុខទៀត

  • 2022-06-27 04:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅបានឲ្យលើកឡើងងថា ជំងឺអុតស្វា (Monkeypox) មិនទាន់ត្រូវបានចាត់ទុកជា ជាជំងឹឆ្លងដែលបង្កអាសន្នដល់សុខភាព សាធារណៈរបស់មនុស្សជាតិនៅលើសាកលោកនោះទេ តែទោះបីជាយ៉ាងណា លោកនៅតែមានការព្រួយបារម្ភដដែល មិនអាចថ្វីប្រហែសបានឡើយ។

លោក Tedros Ghebreyesus ប្រធានWHO បានគូសបញ្ជាក់ថា « ខ្ញុំនៅតែមានការព្រួយបារម្ភខ្លាំង ពីការផ្ទុះរីករាលដាលនៃ ជំងឺអុតស្វា (Monkeypox) ពីព្រោះវាបានកំពុងតែបង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្សជាតិ ជាពិសេសវាកំពុងតែមានការវិវត្តិទៅមុខផងដែរ ពេលនេះ WHO កំពុងតែយកចិត្តទុកដាក់ ធ្វើការយ៉ាងជិតស្និទ្ធបំផុត មិនអាចប្រហែសបានឡើយ។

សូមជម្រាបថា WHOក៏បានបញ្ចាក់ដែរ ជំងឺអុតស្វា (Monkeypox) នៅក្នុងរយ:ពេល៦សប្តាហ៍មកនេះ បានឆ្លងទៅលើមនុស្សបណ្តាប្រទេសជាច្រើន សរុបចំនួន៣,២០០ករណី និងស្លាប់ចំនួន១ករណីទៅហើយ ខណ:៤៨ប្រទេស ដែលមិនធ្លាប់ឆ្លងក៏បានឆ្លងជំងឺនេះដែរ ។លើសពីនេះទៅទៀត នៅក្នុងឆ្នាំនេះ ករណីឆ្លងជំងឺអុតស្វា ប្រមាណ ១,៥០០ករណី និងស្លាប់៧០ករណី ត្រូវបានរាយការណ៍នៅក៏បានឆ្លងរីករាលដាលហើយដែរ នៅអាហ្រ្វិកកណ្តាល ដែលជាបណ្តាប្រទេសដើមកំណើតនៃជំងឺនេះផងដែរ។

កម្រិតនៃអុតស្វាការឆ្លងមេរោគគឺទាបជាងមួយ ដោយវាមានកម្រិតត្រឹមតែ ០,៥ ឬប្រហែលជាតិចជាងនេះផង ប្រសិនបើយើងប្រៀបធៀបការចម្លងមេរោគអុតស្វា (Monkeypox) ជាមួយនឹងមេរោគកូវីដ១៩ ដែលអ្នកជំងឺម្នាក់អាចមានលទ្ធភាពចម្លងមេរោគជាមធ្យមទៅកាន់មនុស្សបួននាក់ផ្សេងទៀត។ ជំងឺអុតស្វា (Monkeypox) ជាធម្មតាត្រូវបានចម្លងតាមរយៈការទំនាក់ទំនងប៉ះពាល់ផ្ទាល់ ដោយឡែកកូវីដ១៩វិញឆ្លងលឿនខ្លាំងយ៉ាងសកម្មពីមួយទៅមួយតាមខ្យល់ ដែលធ្វើឱ្យវាមានការលទ្ធភាពឆ្លងកាន់តែច្រើនឡើងៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏សូមឲ្យមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ពីព្រោះថា ជំងឺអុតស្វាគឺជាវីរុសមួយប្រភេទដែល អាចធ្វើការចែកចាយឆ្លងមេរោគ ពីសត្វទៅកាន់មនុស្ស និងមនុស្សទៅកាន់មនុស្ស ជំងឺនេះ ក៏អាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបានដែរ ប្រសិនបើមិនទទួលបានការព្យាបាលឲ្យដិតដល់៕

ប្រភព៖ Indian Express | TASS   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម