Lukaku មក​ដល់​ Inter Milan ហើយ​នឹង​ធ្វើ​តេស្ត​សុខភាព​មុន​ចុះ​កុងត្រា​ជា​ផ្លូវការ​

  • 2022-06-29 12:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku បាន​មក​ដល់​ Inter Milan ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​នឹង​ទៅ​ធ្វើ​តេស្ត​សុខភាព​ មុន​ពេល​ចុះ​កុងត្រា​ខ្ចី​ជើង​ជា​ផ្លូវការ​។

កីឡាករ​រូប​នេះ​នឹង​ទៅ​លេង​ចេញ​ពី​ Chelsea ទៅ​លេង​ឲ្យ​ Inter Milan វិញ​ក្នុង​លក្ខខណ្ឌ​ជើង​ក្នុង​រយៈពេល​១ឆ្នាំ​ ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ ដោយ​មិន​មាន​លក្ខខណ្ឌ​ ទិញ​យក​ និង​បន្ត​កុងត្រា​អ្វី​ទាំង​អស់​។

Inter Milan បាន​ចំណាយ​ត្រឹម​ ៨.៥លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ការ​ខ្ចី​ជើង​ Lukaku មក​កាន់​ក្លឹប​ខ្លួន​វិញ​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ ខណៈ​កាល​ពី​រដូវកាល​មុន​ក្លឹប​នេះ​បាន​លក់​កីឡាករ​នេះ​ទៅ​ឲ្យ​ Chelsea បាន​ក្នុង​តម្លៃ​ជាង​ ១២០លាន​ដុល្លារ​។

ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​ខាង​លើ​ Lukaku នឹង​ត្រលប់​មក​ Chelsea ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី