ធ្លាយ​លេខ​អាវ​ Gabriel Jesus នឹង​ពាក់​បាត់​ទៅ​ហើយ​ខណៈ​ Arsenal មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ផង​

  • 2022-06-30 12:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gabriel Jesus ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ពាក់​អាវ​លេខ​៩ នៅ​ពេល​មក​លេង​ឲ្យ​ Arsenal ខណៈ​ខាង​ក្លឹប​នេះ​មិន​ទាន់​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ផង​។

មូលហេតុ​ដែល​គេ​ដឹង​ Jesus នឹង​ពាក់​អាវ​លេខ​៩ នេះ​គឺ​ដោយ​សារ​មាន​វីដេអូ​ថត​របស់​​ក្រុម​ការងារ​ Arsenal បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ Twiiter នៅ​ក្នុង​ថ្ងៃ​នេះ​។

វីដេអូ​នោះ​គឺ​ជា​ការ​ថត​ពី​សកម្មភាព​ថត​ក្រៅ​ឆាក​នៃ​ការ​មក​ដល់​របស់​ Jesus មក​ដល់​ Arsenal ជា​ផ្លូវ​ការ​។

Jesus បាន​ចាកចេញ​ពី​ Manchester City មក​កាន់​ Arsenal ដោយ​មាន​កុងត្រា​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ២០២៧។ ​ Arsenal ចាយ​សរុប​ប្រមាណ​ ៥៥លាន​ដុល្លារ​ ដើម្បី​នាំ​យក​កីឡាករ​នេះ​មក​កាន់​ក្លឹប​របស់​ខ្លួន​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី