Xavi ប្រាប់​កីឡាករ​ ៦​នាក់​ត្រៀម​រើខោអាវ​ចេញ​ពី Barca ឲ្យ​ហើយ​ទៅ

  • 2022-07-04 02:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Barcelona លោក Xavi បាន​ប្រាប់​កីឡាករ​៦​នាក់​ថា ពួក​គេ​មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក​សម្រាប់​រដូវ​កាល​ខាង​មុខ​ឡើយ​នៅ​កីឡដ្ឋាន Nou Camp។

Xavi កំពុង​តែ​បន្ត​រៀបចំ​រជ្ជកាល​ថ្មី​​សម្រាប់ Barca បន្ទាប់​​ខកចិត្ត​ខ្លាំង​កាល​ពី​រដូវ​កាល​មុន។ កីឡាករ Riqui Puig, Neto, Oscar Mingueza, Clement Lenglet, Samuel Umtiti និង Moussa Wague ត្រូវ​បាន​បញ្ជាក់​ពី Xavi ថា ពួក​​គួរ​តែ​ផ្លាស់​​ចេញ​ទៅ​រក​ក្លឹប​ថ្មី។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ចង់​​បាន​កីឡាករ​ថ្មី​យ៉ាង​ហោច​ណាស់​៥​រូប​ក្នុង​ការ​រៀបចំ​សម្រាប់​រដូវ​កាល​២០២២-២៣ ប៉ុន្តែ​ក៏​ចង់​ជំរុះ​​កីឡាករ​ដែល​ក្រុម​លែង​ត្រូវ​ការ​ឲ្យ​បាន​ឆាប់​ៗ​ដូច​គ្នា។ កីឡាករ​ទាំង​៦​នាក់​ខាង​លើ​ត្រូវ​បាន​ក្លឹប​​ផ្ដល់​ពេលវេលា​​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី ប្រសិន​បើ​ពួក​គេ​ចង់​បាន​នាទី​​លេង​ច្រើន​សម្រាប់​រដូវ​កាល​ថ្មី។

ខ្សែ​ការពារ Lenglet កំពុង​មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លឹប Spurs ខណៈ​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត​អាច​នឹង​​ពិបាក​​ក្នុង​ការ​រក​ផ្លូវ​ចេញ​ពី​ក្លឹប។ ជាក់​ស្ដែង​ដូច​ជា Umtiti ប្រសិន​បើ​គេ​មិន​ទាន់​រក​កន្លែង​ថ្មី​បាន​ទេ Barca អាច​នឹង​សម្រេច​ចិត្ត​ឲ្យ​​​ក្លឹប​ផ្សេង​ក្នុង​ប្រទេស​អេស្ប៉ាញ​ខ្ចី​ជើង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ