Christian Eriksen ព្រម​មក​ចូល​រួម​ជា​មួយ​ Man Utd ហើយ​

  • 2022-07-04 13:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Christian Eriksen បាន​ព្រម​មក​ចូល​រួម​លេង​ជា​មួយ​ក្លឹប​ Manchester United ហើយ​ចាប់​ពី​រដូវកាល​ថ្មី​តទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នក​កាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Eriksen បាន​ព្រម​មក​លេង​ឲ្យ​ Man Utd ដោយ​ Free Transfer ក្រោយ​ចប់​កុងត្រា​ជា​មួយ​ត្រា​ជា​មួយ​ក្លឹប​ Brentford កាល​ពី​ចុង​ខែ​មិថុនា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។

កីឡាករ​ខាង​លើ​ នឹង​ចុះ​កុងត្រា​ជា​មួយ​ក្រុម​បិសាច​រយៈពេល​ ៣ឆ្នាំ​ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

Man Utd កំពុង​ធ្វើ​ការ​បញ្ចប់​ឯកសារ​ ក៏​ដូច​រៀបចំ​ថ្ងៃ​ធ្វើ​​តេស្ត​សុខភាព​កីឡាករ​ ដោយ​កីឡាករ​ចង់​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ Eriksen នៅ​ក្នុង​សប្ដាហ៍​នេះ​ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​ការ​ប្រកាស​យក​បាន​ជា​ផ្លូវការ​ ខ្សែ​ការពារ​ Tyrell Malacia ពី​ក្លឹប​ Feyenoord ដែល​ក្លឹប​នេះ​ទើប​យក​បាន​តែ​ម្ដង​៕

អត្ថបទ៖ ហ៊ីម រស្មី