ជើង​ខ្លាំង​ បឺត​ សង្ឃឹម៖​ ខ្ញុំ​ត្រៀម​ច្រើន​សប្ដាហ៍​ហើយ​សម្រាប់​ World Fight​ ស្អែក​នេះ​

  • 2022-07-05 13:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្បី​ឈ្មោះ​របស់​កម្ពុជា​ បឺត​ សង្ឃឹម​ បញ្ជាក់​ថា​រូប​គេ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​ World Fight​ ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

ទិដ្ធភាពថ្លឹងទម្ងន់ព្រឹកមិញ

ជើង​ខ្លាំង​ជម្រើស​ជាតិ​របស់​កម្ពុជា​ បឺត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ក្រោយ​ថ្លឹង​ទម្ងន់​ព្រឹកមិញ​នេះ​ថា​ រូប​គេ​បាន​ចំណាយ​ពេល​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​កម្មវិធិធ​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight)​  នេះ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។​ ក្នុង​នោះ​ទាំង​កម្លាំង​ បច្ចេកទេស​គឺ​រួចរាល់​ដើម្បី​ស្វាគមន៍​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ។​

ទិដ្ធភាពថ្លឹងទម្ងន់ព្រឹកមិញ

ក្មួយ​ប្រុស​របស់​ បឺត​ ខាំ​ រូប​នេះ​ប្រាប់​ទៀត​ថា​ រូប​គេ​គឺ​ប្រឹងប្រែង​ហ្វឹកហាត់​តែ​មួយ​មុខ​គត់​ មិន​បាន​ផ្ដោត​ពី​សមត្ថភាព​ដៃ​ ឬ​ស្វែង​យល់​ច្រើន​ឡើយ​ដឹង​ត្រឹម​ហាត់​ឲ្យ​ពេញ​ ប្រឹងប្រែង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​អ្នក​គាំទ្រ​គុន​ខ្មែរ។​ ការ​ប្រកួត​កម្មវិធី​ធំ​នេះ​ដែរ​គឺ​ល្អ​សម្រាប់​ខ្លួន​ក្នុង​ការ​សន្សំ​បទ​ពិសោធ​ ពង្រឹង​សមត្ថភាព​ដើម្បី​ឲ្យ​ស្ទាត់​ជំនាញ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ ២០២៣។​

ទិដ្ធភាពថ្លឹងទម្ងន់ព្រឹកមិញ

បញ្ជាក់​ថា កម្មវិធី​ប្រដាល់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន PTT  Cambodia និង​គោ​ជល់​ នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ កីឡាករ​ បឺត​ សង្ឃឹម​ នឹង​ត្រូវ​ប៉ះអ្នក​លេង​គុន​ថៃ​ Penthep Eakmuangon ។ កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥ល្ងាច​តទៅ​ និង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម