Rodri បន្តកុងត្រាថ្មីជាមួយ Man City ៥ឆ្នាំទៀតរហូតដល់ឆ្នាំ២០២៧
- 2022-07-12 11:17:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodri បន្តកុងត្រាថ្មីជាមួយ Man City ៥ឆ្នាំទៀតរហូតដល់ឆ្នាំ២០២៧
ចន្លោះមិនឃើញ
ខ្សែបម្រើ Rodri បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Manchester City នៅក្នុងថ្ងៃនេះជាផ្លូវការរយៈពេល៥ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។
Rodri បានលើកឡើងពីមូលហេតុដែលបន្តកុងត្រាថ្មីយូរបែបនេះជាមួយក្លឹបខាងលើថា Man City នេះផ្ដល់ឱកាសឲ្យគេអាចឈ្នះពានបានច្រើន អញ្ចឹងគេពេញចិត្តនឹងធ្វើបែបនេះ។
កីឡាករខាងលើបានផ្លាស់ពី Atletico Madrid មកកាន់ Man City តាំងពីឆ្នាំ២០១៩។
មកទល់នឹងពេលនេះ Rodri លេងឲ្យ Man City បាន ៣រដូវកាលហើយ ដោយចូលរួមប្រកួតសរុប ១៥១ប្រកួត និងស៊ុតចូល ១៣គ្រាប់៕