Klopp ថា​ ​Liverpool គួរ​តែ​អាច​រក​បាន​៣-៤​គ្រាប់​នៅ​៥​នាទី​ចុងក្រោយ​​ទល់​នឹង United

  • 2022-07-13 02:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Jurgen Klopp បាន​លើក​ឡើង​ថា ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ Liverpool ចាញ់ Manchester United ៤-០ មក​ដល់​ហាក់​ដូច​ជា​លឿន​ពេក​សម្រាប់​កីឡាករ​របស់​លោក​មួយ​ចំនួន។

ក្រុម​​ហង្សក្រម​​បាន​បរាជ័យ បន្ទាប់​ពី Jadon Sancho, Fred, Anthony Martial និង Facundo Pellistro រក​បាន​ម្នាក់​មួយ​គ្រាប់​ក្នុង​កីឡដ្ឋាន Rajamangala ក្នុង​ប្រទេស​ថៃ​​​ជួយ​បិសាច​ក្រហម​ឈ្នះ​កាល​ពី​យប់​មិញ។ លោក Klopp បាន​និយាយ​ថា កូន​ក្រុម​របស់​ខ្លួន​បាន​របូត​គ្រាប់​បាល់​ច្រើន​ឲ្យ​ទៅ​ខាង​ United ដែល​លេង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Erik ten Hag។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​នេះ​​ដូច​ជា​មក​ដល់​លឿន​ពេក​សម្រាប់​កីឡាករ​របស់​លោក​មួយ​ចំនួន។ គ្រប់​គ្នា​ក៏​បាន​ឃើញ​វា​ដូច​គ្នា កំហុស​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត។ Liverpool គួរ​តែ​អាច​រក​បាន​៣​ឬ​៤​គ្រាប់​​នៅ​៥​នាទី​ចុងក្រោយ ប៉ុន្តែ​ធ្វើ​មិន​បាន​ ហើយ​វា​ជា​កំហុស​របស់​​ក្រុម​ទាំង​មូល។

Liverpool នៅ​សល់​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី​​ជា​ច្រើន​ទៀត​ដោយ​ត្រូវ​ប៉ះ Crystal Palace, RB Leipzig, Red Bull Salzburg, Manchester City និង Strasbourg៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ