Barca ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​តំបន់​ការពារ​ម្ដង​ ក្រោយ​យក​បាន​ Lewandowski

  • 2022-07-19 13:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TUDN នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​របស់​លោក​នឹង​ផ្ដោត​ទៅ​ការ​ពង្រឹង​តំបន់​ការពារ​ម្ដង​ ក្រោយ​យក​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ។

លោក​ Laporta បាន​និយាយ​ថា​៖" ឥឡូវ​នេះ​គឺ​ដល់​ពេល​ដែល​យើង​ធ្វើ​ការ​ផ្ដោត​លើ​ការ​ពង្រឹង​តំបន់​ការពារ​ម្ដង​។ Xavi បាន​ផ្ដោត​ជា​មួយ​យើង​ដើម្បី​យក​កីឡាករ​​ប៉ុន្មាន​ហើយ​ អញ្ចឹង​ខ្ញុំ​គាត់​នឹង​អាច​យក​បន្ថែម​ជួយ​ពង្រឹង​ក្លឹប​យើង​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" សុបិន​របស់​ខ្ញុំ​ចំពោះ​ Barca គឺ​ចង់​ឲ្យ​ក្លឹប​នេះ​ក្លាយ​ជា​ក្លឹប​គំរូ​នៅ​លើ​លោក​នេះ​សារ​ជា​ថ្មី​ ហើយ​ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​វា​ហើយ​។ ប្រសិន​បើ​សេដ្ឋកិច្ច​នៅ​តែ​មិន​ងើប​មក​វិញ​ទេ​ វា​នឹង​ពិបាក​ចំពោះ​យើង​ក្នុង​ការងារ​ ប៉ុន្តែ​យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ ដោយ​យើង​នឹង​ខិត​ខំ​ឲ្យ​ខ្លាំង​ជាង​នេះ​។ បាល់ទាត់​មិន​រង់ចាំ​យើង​ទេ​ យើង​ត្រូវ​តែ​ធ្វើ​វា​ឥឡូវ​នេះ​។ ក្រុម​របស់​យើង​ដែល​មាន​ Dembele, Raphinha, Lewandowski, Kessie, Auba, Ferran, Mateu Alemany និង​ Jordi Cruyff គឺ​សុទ្ធតែ​ល្អគ្រប់គ្រាន់ធ្វើការងារ​ទាំងនេះ"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lewandowski ទើប​ផ្លាស់​មក​ Barca ដោយ​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី