មមាញឹក​ណាស់! Spurs យក​បាន​កីឡាករ​ចំណូល​ថ្មី​៦​ត្រៀម​ធ្វើ​ព្យុះ​ភ្លៀង​រដូវ​កាល​ថ្មី

  • 2022-07-20 03:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Djed Spence បាន​ក្លាយ​ជា​កីឡាករ​ទី​៦​​ Spurs នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​​លោក Antonio Conte បញ្ជាក់​ថា គេ​មិន​មែន​ជា​កីឡាករ​ដែល​លោក​សម្រេច​ចិត្ត​ទិញ​ឡើយ។

Spurs បាន​​បញ្ចប់​ការ​ផ្ទេរ​ខ្សែ​ការពារ​ស្ដាំ​វ័យ​២១​ឆ្នាំ​ពី​ក្លឹប Middlesbrough កាល​ពី​ម្សិលមិញ ដោយ​ផ្ដល់​កុងត្រា​រយៈពេល​៥​ឆ្នាំ​ ជាមួយ​​តម្លៃ​ខ្លួន​២០​លាន​ផោន។ យ៉ាងណាមិញ សម្រាប់​កីឡាករ​ចំណូល​ថ្មី​រូប​នេះ​អ្នក​ចាត់​ការ Conte បាន​​បញ្ជាក់​ថា Spurs គឺ​ជា​​អ្នក​សម្រេច​ចិត្ត​ទិញ Spence ដោយ​ខ្លួន​ឯង​មិនមែន​លោក​ឡើយ។ តែ​មិន​ជា​បញ្ហា​ធំ​ទេ ដោយ​សារ​តែ​គេ​នៅ​ក្មេង ហើយ​អាច​​ក្លាយ​ជា​កីឡាករ​ល្អ សំខាន់​សម្រាប់​​ក្លឹប។

ក្រុម​មាន់​ខ្នាយ​មាស​កំពុង​តែ​មមាញឹក​ទិញ​កីឡាករ​ថ្មី​ចូល បន្ទាប់​ពី​រដូវ​កាល​មុន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​លីគ​មាន​កៅអី​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ។ Spurs បាន​ចំណាយ​ដល់​ទៅ​៦០​លាន​ផោន​ទិញ​យក​ខ្សែ​ប្រយុទ្ធ Richarlison ពី Everton និង​​៣០​​លាន​ផោន​ទៀត​​ផ្ទេរ​យក​ខ្សែ​បម្រើ Yves Bissouma ពី​ក្លឹប Brighton។

ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​បាន​នាំ​យក​ខ្សែ​បម្រើ Ivan Perisic ​​ផ្លាស់​ពី Inter Milanនិង​អ្នក​ចាំ​ទី Fraser Forster ពី​ Southampton ដោយ​គ្មាន​តម្លៃ​ខ្លួន​ដូច​គ្នា។ Spurs ក៏​បាន​ខ្ចី​ជើង​ខ្សែ​ការពារ​សញ្ជាតិ​បារាំង Clement Lengle ពី Barcelona ជាមួយ​​លក្ខខណ្ឌ​ទិញ​ផ្ដាច់​នៅ​ពេល​អនាគត៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម