ចេញ​ហើយ​​បេក្ខភាព​ ៣​នាក់​ចុងក្រោយ​ប្រជែង​ពាន​ African Footballer of the Year

  • 2022-07-21 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អាហ្រ្វិក​ (CAF) បាន​ប្រកាស​បេក្ខភាព​​៣​នាក់​ចុងក្រោយ​ក្នុង​ការ​ប្រជែង​ពាន​​កីឡាករ​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០២២​ (African Football of the Year award)។

Mohamed Salah, Sadio Mane និង Edouard Mendy គឺ​ជា​បេក្ខភាព​៣​នាក់​ចុងក្រោយ​ដែល​ត្រូវ​ប្រកាស​រក​អ្នក​ឈ្នះ​ម្នាក់​នៅ​ថ្ងៃ​ទី ២១ ខែ កក្កដា ក្នុង​ក្រុង Rabat ប្រទេស​ម៉ារ៉ុក។ ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Salah និង Mane ត្រូវ​បាន​រំពឹង​មាន​លទ្ធភាព​ឈ្នះ​ពាន​​ខ្ពស់​ជាង​គេ ដោយ​សារ​តែ​ពួក​គេ​​​ជា​តួ​សំខាន់​​ជួយ Liverpool កាល​ពី​រដូវ​កាល​មុន។

កីឡាករ​ទាំង​ពីរ​បាន​​នាំ​ហង្សក្រហម​ឈ្នះ​ពាន League Cup និង FA Cup និង​​រង​ជើងឯក​ពាន​រង្វាន់ Champions League ក្រោយ​ចាញ់​ Real Madrid។ ពួក​គេ​ក៏​បាន​ជួយ​​ក្រុម​លោក Jurgen Klopp បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​លីគ ដោយ​របូត​ពាន​ទៅ​ឲ្យ Manhcester City។

បើ​និយាយ​ក្នុង​ក្រុម​ជម្រើសជាតិ​​វិញ Mane និង Mendy ​បាន​ជួយ​សេណេហ្គាល់​បំបាក់​​ក្រុម​របស់ Salah អេហ្ស៊ីប​លើក​ពាន Africa Cup of Nations។ តែ​បើ​ក្នុង​កម្រិត​ក្លឹប Mendy មិន​បាន​ជួយ Chelsea ជោគជ័យ​អ្វី​ឡើយ​កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី