Ben Davies ត​កុងត្រា​ថ្មី​ជា​មួយ​ Spurs រហូត​ដល់​ឆ្នាំ​២០២៥

  • 2022-07-25 11:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Ben Davies បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ ក្លឹប​​ Tottenham Hotspure រហូត​ពេល​៣ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

Davies ជា​កីឡាករ​ឆ្នើម​របស់​ Spurs ដែល​បាន​រួម​រស់​ជា​មួយ​ក្លឹប​នេះ​អស់​រយៈពេល​៨ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​ប្រកួត​សុរប​២៧១ និង​ស៊ុត​ចូល​៦គ្រាប់​។

ក្រោយ​បាន​ទទួល​កុងត្រា​ថ្មី​នេះ​ កីឡាករ​ខាង​លើ​បាន​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ក្លឹប​ដែល​បាន​តែង​តែ​ផ្ដល់​ឱកាស​តាំង​ពី​ចូលរួម​ជា​មួយ​នឹង​ក្លឹប​តាំង​ពី​ថ្ងៃ​ដំបូង​ រហូត​មក​ដល់​ពេល​នេះ រី​ខាង​ក្លឹប​ក៏​ពេញ​ចិត្ត​ផង​ដែរ​ ដែល​ខ្សែការពារ​រូប​នេះ​បាន​បន្ត​ជឿជាក់​ជួយ​ដល់​ Spurs នេះ​៕

ប្រភព៖ tottenhamhotspur   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម