ផ្លូវការ​! Bayern ប្រកាស​ចុះ​កុងត្រា​នាំ​យក​បាន​ ខ្សែ​ប្រយុទ្ធ​វ័យ​១៧ឆ្នាំ​ ពី​បារាំង​

  • 2022-07-26 11:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ពី​ការ​នាំ​យក​បាន​ ខ្សែ​ប្រយុទ្ធ​ Mathys Tel ពី​ក្លឹប​បារាំង​ Stade Rennais ។

កីឡាករ​សញ្ជាតិ​បារាំង​ដែល​មាន​ទើប​មាន​វ័យ​១៧ឆ្នាំ​ខាង​លើ​នេះ​ បាន​ចុះ​កុងត្រា​មក​លេង​ឲ្យ​ Bayern ក្នុង​រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano ខាង​ Bayern ចាញ់​លុយ​សរុប​ទាំង​តម្លៃ​ខ្លួន​ ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ ២៨.៥លាន​ដុល្លារ​ ដើម្បី​នាំ​យក​ Mathys Tel ពី​ Rennais ៕

ប្រភព៖ Bayern Munich

អត្ថបទ៖ ហ៊ីម រស្មី