Laporta ចង់​ឲ្យ​ Messi បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ Barcelona

  • 2022-07-29 11:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ចង់​ឲ្យ​ខ្សែប្រយុទ្ធ​ Lionel Messi បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លឹប​របស់​លោក​។

លោក​ Laporta បាន​និយាយ​ថា​៖" ក្នុង​នាម​ជា​ប្រធាន​ Barca ខ្ញុំ​ក៏​មាន​បំណង​ប្រាថ្នា​ចង់​ឃើញ​ Messi ត្រលប់​មក​ក្លឹប​យើង​វិញ​ផង​ដែរ​ ព្រោះ​កាល​គេ​ចាកចេញ​ហ្នឹង​គឺ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ផង​ដែរ​ "។

លោក​បាន​បន្ត​ថា​៖" ពេល​វេលា​របស់​ Messi នៅ​ Barca គឺ​បញ្ចប់​ទៅ​មិន​តាម​អ្វី​ដែល​ពួក​យើង​គ្រប់​គ្នា​ចង់​បាន​នោះ​ទេ​ ព្រោះ​ការ​ចាកចេញ​របស់​គេ​គឺ​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​ក្លឹប​យើង​ អញ្ចឹង​ហើយ​រឿង​នេះ​ខុស​ឬ​ត្រូវ​គឺ​មាន​​យើងជាប់​ពាក់ព័ន្ធ​។ តែ​យ៉ាង​ណា​ក្ដី​ចំពោះ​ពេល​អនាគត​ យើង​ពិត​ឲ្យ​ Messi បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ Barca នេះ​ដើម្បី​យើង​ធ្វើ​ពិធី​អបអរ​ អរគុណ​ឲ្យ​សម​នឹង​គេ​តែ​ម្ដង​ "។

Messi បាន​ចាកចេញ​ពី​ Barca ទៅ​ PSG ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ ដោយ​មាន​កុងត្រា​ដល់​ឆ្នាំ​២០២៣ និង​មាន​លទ្ធភាព​បន្ត​កុងត្រា​១ឆ្នាំ​ផង​ដែរ​៕​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី