ខ្សែ​បម្រើ​​ Fabregas ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Serie B ជា​ផ្លូវការ​ក្រោយ​ចប់​នឹង​ Monaco

  • 2022-08-01 13:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​វ័យ​៣៥ឆ្នាំ​ Cesc Fabregas បាន​​ផ្លាស់​ទៅ​កាន់​ក្លឹប​ Como នៅ​ Serie B ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​បាន​ចប់​កុងត្រា​ជា​មួយ​ក្លឹប​ Monaco ដោយ​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​អ៊ីតាលី​ Como នេះ​ដោយ​ Free Transfer បាន​ចុះ​កុងត្រា​រយៈពេល​២ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២ កន្លង​ទៅ​នេះ​ Fabregas ធ្លាប់​និយាយ​ថា​រដូវកាល​ហ្នឹង​មិន​ត្រឹម​តែ​អាក្រក់​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នោះ​ទេ​ តែ​ក៏​ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​ជីវិត​របស់​គេ​ដែរ​ ដោយ​សារ​តែ​ក្នុង​រដូវកាល​ហ្នឹង​ កីឡាករ​នេះ​មាន​បញ្ហា​កាយ​សម្បទា​ និង​ឆ្លង​កូវីដ-១៩ ជា​បន្ត​បន្ទាប់​ តាំង​ពី​ដើម​រដូវកាល​ ដែល​ធ្វើ​ឲ្យ​អវត្តមាន​ក្នុង​ប្រកួត​ច្រើន​ ដែល​ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​ថា​គេ​នឹង​ចូល​និវត្តន៍​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ ខ្សែ​បម្រើ​ខាង​លើ​សម្រេច​ផ្លាស់​ទៅ​លេង​នៅ​ Serie B ដើម្បី​បន្ត​អាជីព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Fabregas ធ្លាប់​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប​ធំៗ​ដោយ​ចាប់​ផ្ដើម​អាជីព​ក្រុម​ឈុត​ធំ​ឲ្យ​ Arsenal ពី​២០០៣-២០១១ រួច​ក៏​ផ្លាស់​ទៅ​ Barcelona ពី​ឆ្នាំ​២០១១-២០១៤ រួច​ក៏​ផ្លាស់​ទៅ​ Chelsea ពី​២០១៤-២០១៩ បន្ទាប់​មក​ក៏​ផ្លាស់​មក​ Monaco ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី