Laportaថា​ Barca បាន​លក់​ផ្នែក​ខ្លះ​របស់​ក្លឹប​ខ្ទង់​១០០លាន​ដុល្លារ​ ដើម្បី​ចុះ​ឈ្មោះ​កីឡាករ​​ថ្មីៗ​

  • 2022-08-01 13:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​របស់​លោក​លក់​សិទ្ធិ​ Barca Studio ចំនួន​២៥% ស្មើ​នឹង​ប្រមាណ​ ១០០លាន​ដុល្លារ​ដើម្បី​ចុះ​ឈ្មោះ​កីឡាករ​ទើប​នាំ​ថ្មីៗ​ចូល​មក​ La Liga ។

លោក​ Laporta បាន​និយាយ​ថា​៖" ដូច​អ្នក​បាន​ដឹង​អញ្ចឹង​ យើង​បាន​សម្រេច​លក់​សិទ្ធ​កាន់​កាប់​ Barca Studio ចំនួន​ ២៥% បាន​ប្រមាណ​ ១០០លាន​ដុល្លារ​ ទៅ​ឲ្យ​ socio.com។ អញ្ចឹង​បើ​យើង​ទូទាត់​បូក​បន្ថែម​ចំណូល​ទាំង​នេះ​ អញ្ចឹង​ដូច​ដឹង​អញ្ចឹង​យើង​យល់​ច្បាស់​ថា​យើង​ធ្វើ​អី​ណាស់​ អញ្ចឹង​យើង​នឹង​មាន​លទ្ធភាព​ចុះ​ឈ្មោះ​កីឡាករ​ថ្មីៗ​របស់​យើង​បាន​ "។

លោក​បន្ត​ថា​៖" យើង​គិត​ថា​យើង​នឹង​ធ្វើ​បាន​។ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ចុះ​ឈ្មោះ​កីឡាករ​ថ្មីៗ​ដែល​យើង​នាំ​មក​បាន។ ខ្ញុំ​សង្ឃឹម​ថា​ការ​បកស្រាយ​ប៉ុណ្ណឹង​មាន​ដូច​គ្នា​ក្នុង​ La Liga "។​

កន្លង​មក​នេះ​ Barca ត្រូវ​បាន​គេ​ងឿង​ឆ្ងល់​ និង​រិះគន់​ថា​ ក្លឹប​នេះ​បាន​លុយ​ពី​ណា​ដើម្បី​នាំ​ចូល​កីឡាករ​ថ្មីៗ​ជា​ច្រើន​សម្រាប់​រដូវកាល​ក្ដៅ​ ដោយ​លើក​ឡើង​ថា​ចំណូល​ ចំណាយ​ និង​បំណុល​ក្លឹប​នេះ​គឺ​ស្ថិត​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ឡើយ​ យ៉ាង​ណា​មក​ទល់នឹង​ក្លឹប​នេះ​បាន​ធ្វើ​ការ​ទិន្នន័យ​ដែល​ពួក​គេ​បាន​លក់​ផ្នែក​មួយ​ចំនួន​របស់​ក្លឹប​ដើម្បី​នាំ​ចូល​ និង​ចុះ​ឈ្មោះ​កីឡាករ​ដូច​ជា​ លក់​សិទ្ធិ​ ២៥% នៃ​ Barca ទាក់ទាញ​វិនិយោគ​ទន់​ ក៏​ដូច​ជា​លក់​សិទ្ធិ​ផ្សាយ​ជា​ច្រើន​៕

ប្រភព៖ Goal | FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម