Lewandowskiថា​ ​ចាកចេញ​ពី​ Bayern ជា​ពេល​ដ៏​ក្រៀមក្រំ​ និង​លំបាក​បំផុត​សម្រាប់​គេ​

  • 2022-08-02 13:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​ត្រលប់​មក​កាន់​ក្លឹប​ Bayern Munich វិញ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ចូល​រួម​ពិធី​លា​គ្នា​ជា​មួយ​ក្លឹប​នេះ​ ដោយ​ក្នុង​កំឡុង​ពេល​នោះ​កីឡាករ​ក៏​បាន​និយាយ​ថា​ នៅ​ពេល​ចាកចេញ​ពី​ក្លឹប​នេះ​ ជា​ពេល​ដ៏​ក្រៀម​ក្រំ​ និង​លំបាក​បំផុត​សម្រាប់​គេ​។

មូលហេតុ​ដែល Lewandowski ​និយាយ​បែប​នេះ​គឺ​ដោយ​សារ​តែ​ពេល​គេ​ផ្លាស់​ទៅ​ Barcelona គឺ​គេ​មាន​ភាព​រកាំរកូស​ជា​មួយ​នឹង​ Bayern Munich ដោយ​ក្លឹប​នេះ​ហាក់​មិន​ចង់​ឲ្យ​គេ​ទៅ​ តែ​កីឡាករ​នេះ​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​ ទាំង​ក្នុង​ក្លឹប​ និង​សាធារណៈ​ថា​គេ​ចង់​ ដែល​ជា​លទ្ធផល​គេ​ផ្លាស់​ទៅ​បាន​ដូច​បំណង​ ដូច្នេះ​ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​នេះ​មាន​អារម្មណ៍​ដូច​ជា​មិន​គប្បី​ចំពោះ​ក្លឹប​ និង​អ្នក​គាំទ្រ​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ Lewandowski បាន​បង្ហាញ​អារម្មណ៍​ថា​ គេ​អាច​ចេញ​ពី​ Bayern នេះ​ដោយ​សប្បាយ​ចិត្ត​វិញ​ហើយ​ បន្ទាប់​ពី​បាន​មក​កម្មវិធី​ខាង​លើ​ធ្វើ​ការ​អរគុណ​ និង​ទិញ​កាដូរ​មួយ​ចំនួន​ដល់​ក្លឹប​ដែល​ធ្លាប់​ជួយ​ និង​ផ្ដល់​ឱកាស​ឲ្យ​គេ​កន្លង​មក​ ក៏​ដូច​ជា​អរគុណ​អ្នកគាំទ្រ​នៅ​ក្លឹប​នេះ​ទាំង​គ្នា​។

Lewandowski ផ្លាស់​ទៅ​ Barcelona ដោយ​ចុះ​កុងត្រា​៤ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី