Koulibaly ថា​មូលហេតុ​នេះធ្វើឲ្យ​ Lukaku មិន​ជោគជ័យ​ នៅ​ពេល​ត្រលប់​មក​លេង​ឲ្យ​ Chelsea

  • 2022-08-04 13:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Kalidou Koulibaly ចំណូល​ថ្មី​របស់​ Chelsea បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Romelu Lukaku មិន​ជោគជ័យ​នៅ​ពេល​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​ Chelsea កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​ទៅ​នេះ​ គឺ​ដោយ​សារ​គេ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​។

Koulibaly បាន​និយាយ​ថា​៖" Romelu គឺ​ជា​កីឡាករ​ល្អ​មួយ​រូប​ ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​។ គេ​ពិត​ជា​ខ្លាំង​មែន​ ខ្ញុំ​ធ្លាប់​លេង​ប៉ះ​គេ​ដែរ​នៅ​កាល​នៅ​អ៊ីតាលី​ ខ្ញុំ​គិត​ថា​ គេ​មិន​ចង់​លេង​ប៉ះ​ខ្ញុំ​ទេ​។ យ៉ាង​ណា​ គេ​ស៊ុត​ចូល​ច្រើន​គ្រាប់​នៅ​អ៊ីតាលី​ ជួយ​ Inter ឲ្យ​ឈ្នះ​ Scudetto ហើយ​ក្រោយ​មក​គេ​ក៏​ផ្លាស់​ទៅ​កាន់​ Chelsea ។ ខ្ញុំ​មិន​ចម្លែក​ចិត្ត​ទេ​ ដែល​គេ​ធ្វើ​អញ្ចឹង​។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​ឆ្នាំ​មុន​នេះ​គេ​មាន​ស្ថានភាព​បែប​ហ្នឹង​ តាម​ខ្ញុំ​គិត​ គឺ​ដោយ​សារ​តែ​គេ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ លើ​អ្វី​ដែល​គេ​ចង់​លេង​ ឬ​មួយ​ក៏​ប្រហែល​ជា​រឿង​អី​ផ្សេង​ក៏​ខ្ញុំ​មិន​ដឹង​។ បាល់ទាត់​គឺ​មិន​មែន​ល្អ​ចេញ​តែ​ពី​លើ​ទីលាន​នោះ​ទេ​ វា​អាច​មក​ពី​ជីវិត​ឯកជន​យើង​ និង​អ្វីៗ​ផ្សេងៗទៀត​ ឬ​មួយ​ក៏​អ្វី​មួយ​ដែល​គេ​មិន​អាច​ធ្វើ​បាន​ មិន​ពេញ​ចិត្ត​នៅ​ទី​នោះ​ "។

នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ Lukaku ផ្លាស់​ទៅ​កាន់​ Inter វិញ​ដោយ​ខ្ចី​ជើង​ ក្រោយ​គេ​ទើប​ផ្លាស់​ត្រលប់​មក​លេង​នៅ​ Chelsea វិញ​បាន​១ឆ្នាំ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី