MG ជិតចេញឡាន Sedan ម៉ូដែលថ្មីកាន់តែអេម

  • 2022-08-09 03:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG គ្រោងនឹងបញ្ចេញរថយន្ត Sedan ស្ព័រថ្មីគឺ MG 7 ឆ្នាំ២០២៣ ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី១៧សីហាខាងមុខ។

វានឹងមានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រផលិតបានកម្លាំង ១៨៣សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ និងម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រផលិតបានកម្លាំង ២៥៤សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ។ ជាមួយគ្នានេះ គេរំពឹងថា វាក៏នឹងមានជម្រើស Plug-in Hybrid ផងដែរ។

រូបរាងផ្នែកខាងមុខ ឌីហ្សាញស្រដៀងនឹងរថយន្ត Tesla ដែរ។ ចង្កៀងមុខរាងស្លីមជាប្រភេទ LED ដែលយើងមើលទៅអេមជាងរថយន្ត MG ផ្សេងៗ និងប៉ាណាធំ អមដោយរន្ធបឺតខ្យល់សងខាង។ ឯផ្នែកខាងក្រោយ ក៏ជាចង្កៀង LED លាតកាត់វែង និង spoiler បែប ducktail ព្រមទាំងមានបំពង់ស៊ឺមុំាង៤ទៀតផង។

យ៉ាងណាមិញ ចំពោះផ្នែកខាងក្នុង រថយន្ត និងចំណុចលម្អិតផ្សេងៗទៀតរបស់រថយន្តនេះ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ៕

អត្ថបទ៖ សំភី