មកពីមុខងារមួយនេះសោះ ទើបយុវជនអាចរកការងារ និងបង្កើត CVបានយ៉ាងលឿន

  • 2022-08-12 08:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែថ្មី និងទំនើបជាងមុន ជាមួយមុខងារក្នុងកម្មវិធីទូរសព្ទដៃថ្មីរបស់ CamboJob នេះអាចជួយដល់យុវជនគ្រប់រូបស្វែងរកការងារបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាពបំផុត ដោយអាចទាញយកកម្មវិធីតាមរយៈ Link: (Android)

ការងារក្លែងក្លាយ ដែលកេងកម្លាំងពលកម្ម លើបុគ្គលិកគ្រប់រូបពីក្រុមហ៊ុនដែលមិនស្របច្បាប់នានា និង ការងារដែលមិនពិត បានបោកបញ្ឆោត យុវជនជាច្រើននាក់ ធ្វើការមិនបានប្រាក់កម្រៃ កំពុងផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលជាហេតុបានធ្វើឱ្យក្រុមហ៊ុន CamboJob បង្កើតនូវមុខងារថ្មីៗនៅក្នុង Mobile App ដែលអាចស្វែងរកការងារ យ៉ាងរហ័សទាន់ចិត្ត សុវត្ថិភាពខ្ពស់ និង លុបបំបាត់បញ្ហាខាងលើដល់អ្នកប្រើប្រាស់គ្រប់រូប។

មុខងារថ្មីៗដែលបានដាក់បញ្ចូលនៅក្នុងកម្មវិធីនេះ រួមមានការកែប្រែនូវរូបរាងដ៏ថ្មីស្រឡាង និង អាចឱ្យអ្នកប្រើប្រាស់អាចស្វែងរកការងារបានរហ័សជាងមុន និងអាចបង្កើត CV ភ្លាមៗ ដោយគ្រាន់តែបំពេញតាមការណែនាំនៅក្នុងកម្មវិធីនេះ អំពីប្រាក់ខែ បទពិសោធន៍ ចំណេះដឹង ជំនាញ និងព័ត៌មានមួយចំនួនទៀតប៉ុណ្ណោះ។

បន្ថែមពីនេះ មុខងារថ្មីនៅក្នុងកម្មវិធីនេះអាចជួយដល់អ្នកដែលចង់ សាកសួរព័ត៌មាន អំពីការងារ ការសរសេរ CV ឬបញ្ហាផ្សេងៗដែលទាក់ទងនឹងការងារគឺអាចពិភាក្សាផ្ទាល់ ជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុន CamboJob ដោយផ្ទាល់នៅក្នុងកម្មវិធីនេះតែម្តង។ អ្នកប្រើប្រាស់ ក៏អាចធ្វើការសម្ភាសន៍ជាមួយក្រុមហ៊ុនដែលកំពុងប្រកាសរើសបុគ្គលិកនៅក្នុងកម្មវិធីនេះ ដោយឡែកកម្មវិធីនេះក៏បានបន្ថែម នូវមុខងារ (To- Do List) ដែលអាចកត់ត្រានូវថ្ងៃសម្ភាសន៍ការងាររបស់អ្នក នៅពេលខាងមុខនៅ ក្នុងកម្មវិធីនេះ តែម្តង ដោយមិនបារម្ភខ្លាចរំលងការសម្ភាសន៍ដ៏សំខាន់របស់អ្នក។

អ្នកប្រើប្រាស់ក៏អាចធ្វើការបិទគណនីក្រុមហ៊ុនដែលកំពុងតែទំនាក់ទំនងជាមួយ ប្រសិនបើ គិតថាក្រុមហ៊ុននោះមិនស្របច្បាប់។ កម្មវិធីនេះមានទាំងក្នុងទូរសព្ទដៃ និងនៅក្នុងគេហទំព័រដែលមានភាពងាយស្រួលសម្រាប់ អ្នកស្វែងរកការងារ និងក្រុមហ៊ុនស្វែងរកបុគ្គលិកផងដែរ។ មុខងារថ្មីនេះបានដាក់បញ្ចូលរួចរាល់នៅក្នងកម្មវិធី Andriod និងសម្រាប់កម្មវិធី iOS គឺនៅក្នុងសប្តាហ៍ក្រោយនេះ។

ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន CamboJob ក្នុងការជួយដល់យុវជនជាង ១០ លាននាក់នៅក្នុងប្រទេសកម្ពុជាឱ្យមានភាពងាយស្រួលក្នុងការស្វែងរកការងារនេះ បានធ្វើឱ្យក្រុមហ៊ុនផ្ទាល់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនវិនិយោគល្បីៗជាច្រើន ដោយក្នុងរយៈពេលមិនដល់បីឆ្នាំ ។ ក្រោយឃើញលទ្ធផលការគាំទ្រពីអ្នកប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុនបានចេញនូវកម្មវិធីទូរសព្ទដៃដ៏ទំនើបនេះ និងបានទទួលការជឿ ទុកចិត្តពីក្រុមហ៊ុនជាង ៥០០០ ក្រុមហ៊ុន ដែលកំពុងប្រើប្រាស់សេវាកម្មនៅក្នុងកម្មវិធីថ្មីនេះ បានជំរុញឱ្យក្រុមហ៊ុន CamboJob មានការរៀបចំបង្កើតពិព័រណ៍ការងារធំជាងគេនៅថ្ងៃទី ២០-២១ សីហា ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (តិចណូ) ដោយមានការចូលរួមពីក្រុមហ៊ុនជាង ១០០ ស្ថាប័ន។

កុំភ្លេចចូលរួមទាំងអស់គ្នាជាមួយនឹង កម្មវិធីពិសេសៗ កន្លែងថតរូបស្អាតៗ និងការលេងហ្គេម ឈ្នះរង្វាន់ដូចជា ដបទឹក កែវ បង្វិលកង និងប្រអប់សំណាង ដែលមានរង្វាន់ធំ គឺទូរសព្ទដៃទំនើបដោយគ្រាន់តែធ្វើការថតរូប និងសម្ភាសន៍ជាមួយ ក្រុមហ៊ុន ។ បន្ថែមពីនេះ ក៏មានការដាក់តាំងពិព័រណ៍សមិទ្ធផលរបស់ក្រុមហ៊ុន ក្រុមនិសិ្សត ការប្រកួតប្រជែងប ច្ចេកវិទ្យាទំនើប & មនុស្សយន្ត និងការចូលរួមពី វាគ្មិនល្បីៗដែលធ្វើកិច្ចពិភាក្សាពីប្រធានបទ ល្បីៗ សម្រាប់ផ្តល់ជាគំនិត ដល់យុវជនគ្រប់រូបអំពីការងារដែលកំពុងពេញនិយមនៅលើទីផ្សារ ការងារដែលមនុស្ស យន្តកំពុងដណ្តើមពីយុវជនទៅ និងចំណេះដឹងអំពីការងារផ្សេងៗទៀត ផងដែរ។

សម្រាប់អ្នកដែលចង់ស្វែងរកការងារពីក្រុមហ៊ុនដែលមានការត្រួតពិនិត្យច្បាស់លាស់ អាចសាក ល្បង ដោនឡូត CamboJob App នៅក្នុងទូរសព្ទដៃរបស់អ្នក ដើម្បីទទួលបានឱកាសការងារថ្មីៗ ដែលមានសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងមុខងារថ្មីនៅក្នុងកម្មវិធីនេះ ដែលអាចជួយអ្នក ក្នុងការរៀបចំ CV ដោយឥតគិតថ្លៃដោយគ្រាន់តែធ្វើតាមជំហានមួយចំនួននៅក្នុង កម្មវិធីនេះតែប៉ុណ្ណោះ។ សូមតាមដានជាមួយនឹងគេហទំព័ររបស់ CamboJob ដើម្បីទទួលបានព័ត៌មានថ្មីៗ ព័ត៌មានអំពីពិព័រណ៍ការងារ និងលោកអ្នកមិនចាំបាច់ព្រីនCV ពេលចូលរួមពិព័រណ៍ការងារនោះទេ ដោយគ្រាន់តែមានកម្មវិធី CamboJob នៅក្នុងដៃជាការស្រេច។

ចុះឈ្មោះចូលរួមពិព័រណ៍ការងារដោយសេរី https://www.cambojob.com

ទំនាក់ទំនងយើងខ្ញុំតាមរយៈលេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatsApp) + 855 81 697 501 (Customer Service)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈហ្វេសប៊ុកផេក៖ CamboJob | Facebook