ថ្មី​ទៀត! ក្រសួង​ទេសចរណ៍ ប្រកាស​​រយៈពេល​អនុគ្រោះថ្មីចំពោះ​អ្នក​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍

  • 2022-08-12 08:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រសួង​ទេសចរណ៍ បាន​​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ប្រកាស​ពី​ការ​ដាក់​​ចេញ​នូវ​យន្តការ​២​ដើម្បីលើក​ទឹក​ចិត្ត​ដល់​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ផ្ដល់​រយៈ​ពេល​ថ្មី​ដែល​ត្រូវ​អនុវត្ត​ពន្ធ​ពិន័យ​អន្តរការ។

យន្តការ​នេះ ជា​ការ​សម្រួល​ដល់​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរ​មាន​ដូច​ជា មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ក្នុងការត្រៀមការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023)។ ការណ៍​នេះ ក្រសួងទេសចរណ៍ បាន​សម្រេចដាក់ចេញនូវយន្តការ ចំនួន​២៖

១. ផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញា- បណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

២. ផ្តល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសនិងដូសជំរុញ ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាពត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

ទោះ​យ៉ាង​ណា ក្រសួង​ទេសចរណ៍ បាន​ក្រើន​រំលឹក​ដល់​មគ្គុទ្ទេសក៍​ទាំង​ឡាយ​ណាដែល​មាន​អាជ្ញាបណ្ណ​ទេសចរណ៍ ហួស​សុពលភាព ត្រូវ​ប្រញាប់​ប្រតិបត្តិការ​ស្នើ​សុំ​បន្ត​អាជ្ញាបណ្ណ​ទេសចរណ៍​ថ្មី នៅ​តាម​មន្ទីរ​ទេសចរណ៍ រាជធានី-ខេត្ត៕

អត្ថបទ៖ ទារិកា