ពេជ្រ សោភា កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌

  • 2022-08-14 09:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារប្រទេសកម្ពុជាបើកចំហរលើជំនឿសាសនា ប្រជាពលរដ្ឋគ្រប់រូបអាចរើសការជឿលើសាសនាមួយក៏បាន ជាក់ស្ដែង ពេជ្រ សោភា ដែលជាតារាចម្រៀងល្បីមួយរូប បានជ្រើសកាន់សាសនាគ្រីស្ទៀន(ប្រូតេស្តង់) ហើយនៅពេលនេះ នាងចេញមកនិយាយពីហេតុផលមួយចំនួន ដែលគ្រឹស្តបរិស័ទ ធ្វើការងារសប្បុរសធម៌។

ថ្មីៗនេះ គេឃើញ ពេជ្រ សោភា បានជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទៀនខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទៀន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។ ជាគ្រីស្ទបរិស័ទម្នាក់ សោភា និយមធ្វើការងារសប្បុរសជាច្រើន ដោយធ្លាប់ជីកអណ្តូង កសាងសាលាជូនប្រជាពលរដ្ឋជាដើម ប៉ុន្តែនាងមិនដែលបញ្ចេញឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយជុំវិញរឿងនេះ តារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំរូបនេះថាជីវិតនាងជាគ្រីស្ទបរិស័ទ(ប្រូតេស្ដង់)ពោរពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។ សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹងជួយអ្នកខ្វះខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថា ដោយសារតែជាគ្រិស្ទៀននេះហើយ ទើបក្ដីស្រលាញ់ល្អ ឬអាក្រក់ និងមានអ្នកខ្លះអ្នកស្អប់នាងជាដើម គឺនាងមិនតបតបនោះទេ។សោភា ប្រកាន់ទស្សនៈថា ”ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រលាញ់”។

នាងថាស្ទើតែជារៀងរាល់ថ្ងៃអាទិត្យនាងជួបជុំជាមួយគ្រីស្ទបរិស័ទផ្សេងទៀត បម្រើព្រះ ចែករំលែកក្ដីស្រលាញ់។ នាងបន្ថែមទៀតថានៅពេលដែលធ្វើការអធិដ្ឋានទៅព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាននិងធ្លាប់សាកទើបបានដឹង។តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់ថា”សន្ដិភាពផ្លូវចិត្ត អត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។

ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីប នោះទេ តែគម្ពីបើកថ្មីនោះគឺដើម្បីបម្រើរព្រះ ដោយក្ដីស្រលាញ់ស្អាតស្អំ បរិសុទ្ធ។នាងសង្កត់ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខសោកក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទគឺដូចបានកើតម្ដងទៀត។

ពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ(១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីបក្រៅពីរូបនាងគេក៍ឃើញជនល្បីល្បាញផ្សេងៗទៀតចូលរួមជាមួយគ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណ្ណោះ។

ជាការកត់សម្គាល់ ក្រៅពីតារាចម្រៀងល្បីល្បាញពេជ្រ សោភា គេដឹងថា តារាចម្រៀងខេម ក៍ជាគ្រីស្ទៀនដូចនាង៕

អត្ថបទ៖ ទារិកា