មួយប្រកួត​យប់​មិញ​នេះ​ ពេជ្រ សម្បត្តិ​ ទទួល​​បានប្រាក់​ឧបត្ថម្ភ​ជាង​ ១លាន​រៀល​

  • 2022-08-15 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ខ្លាំង​ ពេជ្រ​ សម្បត្តិ​ ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​នៅសង្វៀន​បាយ័ន​យប់មិញ​នេះ​គឺ​មាន​ការ​គាំទ្រ​ច្រើន​ទាំង​ការ​ចូល​ទស្សនា​ផ្ទាល់​ និង​មើល​តាម​ការ​ Live​ យ៉ាងណា​ក្រោយ​បញ្ចប់​ការ​ប្រកួត​មាន​ជា​ការ​ឧបត្ថម្ភ​ខ្លះៗ​ដល់​រូប​គេ​រហូត​ ១ ៣០៥ ៨០០​ រៀល។​

រូបភាពលើហ្វេសបុក

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​លោក​ ពេជ្រ សុផាន់​ ថា​ចំពោះ​ការ​ប្រកួត​របស់​ ពេជ្រ​ សម្បត្តិ​ យប់​ម្សិលមិញ​នេះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​គាំទ្រ​ផ្ទាល់​ ៨៣៥ ៨០០​រៀល។​ ដោយ​ឡែក​លោក​ស្រី​ ប៉ាត​ វណ្ណា​ បាន​ជួយ​ឧបត្ថម្ភ​ ២០​ម៉ឺន​រៀល​ផង​ដែរ។​

គ្រូ​ប្រដាល់​របស់​ ពេជ្រ​ សម្បត្តិ​ ខាង​លើ​ក៏​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ រួម​ទាំង​សប្បុរសជន​នានា​ដែល​ស្រឡាញ់​ចូល​ចិត្ត​ក៏​ដូច​ជា​ឧបត្ថម្ភ​ប្រាក់​លើក​ទឹកចិត្ត​កីឡាករ​សូម​ឲ្យ​ជួប​តែ​សំណាង​ល្អ​ រក​ទទួល​បាន​មាន​បាន​គ្រប់​គ្នា។​

លោក ពេជ្រ សុផាន់

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​  ផាត់ថាណា​ ទទួល​បាន​៣ពិន្ទុ​បន្ថែម។​ គិត​មក​ដល់​ពេល​នេះ​ ៣ប្រកួត​របស់​ សម្បត្តិ​ ឈ្នះ​២ ​ចាញ់១​ សរុប​ ៧​ពិន្ទុ​ក្នុង​ដៃ​នៃ​កម្មវិធី​វិល​ជុំ​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​