Shuhua ដួលកណ្ដាលឆាក ពេល​កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

  • 2022-08-15 03:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មកថា Shuhua ((G)I-DLE) បាន​ដួល​លើឆាក អំឡុងពេល​ក្រុមកំពុងសម្ដែង លើឆាកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០២២ "Just Me” នៅទីក្រុងមិចស៊ីកូ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

អ្នកគាំទ្រ​បាន​ឲ្យដឹងថា Shuhua មិន​អាចបន្តការសម្ដែង​បាន​ទៀត ហើយស្រាប់តែអង្គុយចុះ ដួលលើឆាកភ្លាមៗ ពេល​កំពុង​សម្ដែង​បទ «My Bag»។ ពេល​នោះ Yuqi បាន​ទៅ​ជួយនាង​ ហើយលើកគ្រា ចុះពីលើឆាក ស្របពេលសមាជិក​ ៣នាក់ផ្សេងទៀត បន្តការសម្ដែង កុំឲ្យដាច់។

ចុចទស្សនាវីដេអូពេញនៅទីនេះ

ព័ត៌មាន​បន្ថែមពីអ្នកដែល​បាន​ឃើញផ្ទាល់ នៅ​បាន​បញ្ជាក់ដែរថា Shuhua អស់ខ្យល់ (អស់ថាមពល) ដោយសាររយៈកម្ពស់ខ្ពស់ (សម្ពាធខ្យល់) ឬអាច​និយាយឲ្យស្រួលយល់ គឺប្រៀបដូចជាការប្លែកកន្លែង ចាញ់អាកាសធាតុ។ ជាមួយគ្នានោះ គេដឹងហើយថា នៅ មិចស៊ីកូ មាន​រយៈកម្ពស់ខ្ពស់ជាងនៅកូរ៉េខាងត្បូង ហើយ Shuhua មិនមែនជា​ Idol តែម្នាក់ដែលជួបបញ្ហា​នេះទេ ព្រោះ​កន្លងមកក៏ធ្លាប់មានតារា​ផ្សេង​ទៀតជួបបញ្ហា​នេះ​ដែរ រហូត​អស់ថាមពលសម្ដែង​តទៀតលែងបាន ឬប្រឹង​សម្ដែង​ទាំងឈឺ។

បន្ទាប់ពីបាន​សម្រាក​ស្រួលបួលហើយ ប្អូនពៅរបស់ (G)I-DLE ក៏បាន​ប្រសើរឡើងវិញ ហើយអាច​វិល​មក​សម្ដែង​នូវបទចម្រៀង​ដែល​នៅ​សេសសល់ជាមួយនឹង​បងៗរហូតដល់ចប់៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី